ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦)

អភិបាលខេត្តព្រះវិហារ អំពាវនាវកងទ័ព និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា

អភិបាលខេត្តព្រះវិហារ អំពាវនាវកងទ័ព និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។

ការថ្លែងអំពាវនាវរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន នឹងហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែងយុទ្ធវិធីថ្នាក់ពួកក្រុមកងអនុសេនាតូច ឆ្នាំ២០២៣ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការចូលរួមពីតំណាងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចបានយកចិត្តទុកដាក់ ដោះស្រាយរាល់ការលំបាកជូនកងយោធពលខេមរភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងយោធានៅថ្ងៃនេះអាចដំណើរការទៅបាន គឺអាស្រ័យដោយមានការជួយឧបត្ថម្ភថវិកាពិសេសពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងលោកអភិបាលខេត្តព្រះវិហារ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ពិសេសដោយមានគោលការណ៍ដឹកនាំពីមេបញ្ជាការយោធភូមិភាគទី៤ ដែលជានិច្ចជាកាលតែងតែផ្តល់ នូវការរំលឹកដាស់តឿនលើការងារហ្វឹកហ្វឺនបំប៉នជំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺនជាប្រចាំ សំដៅឱ្យកងទ័ពមានសមត្ថភាព គុណភាព និងប្រសិទ្ធិភាព ក្នុងការដឹកនាំបញ្ជារ សម្រេចបានជោគជ័យលើគ្រប់សមូរភូមិ។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលចូលរួមវគ្គហ្វឹកហ្វឹននាពេលនេះ៖

*ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង
*ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានមុឺងម៉ាត់បំផុត
*ក្នុងការហ្វឹកហ្វឺនសិក្ខាកាមត្រូវមានសីលធម៌ សុជីវធម៌ក្នុងការរស់នៅ និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក
*ត្រូវស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត
*ចូលរួមថែរក្សាសុខសន្តិភាព
*ត្រូវចេះសាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងសិក្ខាកាម និងយោធាចារ្យ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវផងដែរដល់ នាយទាហាន នាយទាហានរង និងពលទាហាន និងក្រុមគ្រួសារកងទ័ពទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណបណ្ណសម្ភាល់ខ្លួន និងឯកសារពាក់ព័ន្ធដែលអាចបម្រើឱ្យការងារបោះឆ្នោតបាន សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.