ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

រដ្ឋមន្ត្រី កែវ រតនៈ៖ សមិទ្ធផលដែលកើតមានក្នុងខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ គឺបានមកពីការប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល

រដ្ឋមន្ត្រី កែវ រតនៈ៖ សមិទ្ធផលដែលកើតមានក្នុងខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ គឺបានមកពីការប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានលើកឡើងថា សមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាស្រុកក្រុងដ៏ទៃទៀត នៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ គឺបានមកពីការខិតខំប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រមាណជាង៦ពាន់នាក់ ដោយបានការអញ្ជើញចូលរួមពីលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ក្រុមការងារ អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងទៀតថា យើងនៅតែមិនទាន់ស្កប់ស្កល់ ទៅនឹងជោគជ័យដែលយើងទទួលបានសព្វថ្ងៃនេះ ដោយហេតុថា យើងនៅតែត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែងដូចជាសមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាស្រុកក្រុងដ៏ទៃទៀត នៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើន ដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នោះ មិនមែនកើតមានតែឯងៗនោះទេ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជួយយើង។ ដូច្នេះហើយ យើងត្រូវរួមគ្នាជាចង្កឹះមួយបាច់​ ដើម្បីយកជ័យជំនះ ពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍន៍ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន សម្រាប់ឱ្យកូនចៅយើងមានការងារធ្វើ មានប្រាក់ខែ និងមិនធ្វើចំណាកស្រុក។

លោករដ្ឋមន្ត្រី ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រ និងជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏ត្រៀមវត្ថុកំដរដៃ ទុកសម្រាប់ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម ប្រមាណជាង៦ពាន់នាក់ ទៅតាមទីតាំងនីងមួយៗ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.