ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលេីកទឹកចិត្តដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​ ប្រពន្ធមានផ្ទៃពោះ​ ៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរ​ រស់នៅក្នុងខ្ទមកម្សត់​ ស្ថិតក្នុងស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលេីកទឹកចិត្តដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​ ប្រពន្ធមានផ្ទៃពោះ​ ៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរ​ រស់នៅក្នុងខ្ទមកម្សត់​ ស្ថិតក្នុងស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលេីកទឹកចិត្តដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​ ប្រពន្ធមានផ្ទៃពោះ​ ៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរ​ រស់នៅក្នុងខ្ទមកម្សត់​ ស្ថិតក្នុងស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកាចំនួន ៥លានរៀល ជូនដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​​ ១គ្រួសារ​ គឺ​ លោក​ ប៉ុន​ ពិសី​ អាយុ​ ៣៣ឆ្នាំ​ មុខរបរជាជាងផ្សារដែក​ ដែលរងគ្រោះដោយខ្សែភ្លេីងឆក់​ធ្ងន់ធ្ងរពេលកំពុងផ្សារដែក​ បណ្តាលឱ្យដាច់ដៃទាំងសងខាង​ និង​ពឹងផ្អែកលេីភរិយា​ឈ្មោះ​ សួន​ ចាន់រី​ អាយុ​ ២៦ឆ្នាំ​ មុខរបរជាកម្មការិនីរោងចក្រ​ ជាអ្នកមេីលថែទាំ​ ហេីយកំពុងមានផ្ទៃពោះ​ ៧ខែ រស់នៅក្នុងខ្ទមកម្សត់​ ដែលសង់លេីដីឪពុកចែកឱ្យ​ ស្ថិតក្នុងភូមិត្រពាំងថ្ម​ ឃុំស្រង់​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។

លោកជំទាវ​ បានបញ្ជាក់ថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ មានក្តីអាណិតអាសូរជាពន់ពេក​ ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព​ និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀត​ដេីម្បីជីវភាពគ្រួសារ​ និងអនាគតរបស់កូនៗ។

ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ​ រស់នៅមានអនាម័យ​ស្អាត​ និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បេីយ​។ ចំណែកឯក្មួយស្រី​ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន​ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិត​ ដេីម្បីសុវត្ថិភាពទាំងម្តាយនិងកូន។

ជាកិច្ចឆ្លេីយតប​ ក្រុមគ្រួសារខាងលេី​ បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌​ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា​ អង្ករ,​ មី,​ ត្រីខ,​ មុង,​ ភួយ,​ សារុង,​ ក្រមា,​ សម្ភារៈចានឆ្នាំង​ និងថវិកា​ ៥លានរៀលទៀតផង។

បន្ទាប់ពីកម្មវិធីខាងលេីនេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ និងសហការី​ រួមជាមួយក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​ ក៏បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនដល់លោកយាយឥតទីពឹងចំនួន​ ៦នាក់​ ដែលក្នុងម្នាក់ៗទទួលបាន​ អង្ករ,​ មី,​ ត្រីខ,​ មុង,​ ភួយ,​ សារុង,​ ក្រមា,​ ឈុតសម្លៀកបំពាក់ថ្មី​ និងថវិកាមួយចំនួន។

លោកយាយទាំងអស់គ្នា​ មានក្តីរំភេីបរីករាយ​ និងថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសូមជូនពរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ​មានសុខភាពល្អ​ អាយុយឺនយូរ​ ដេីម្បីបន្តដឹកនាំប្រទេសជាតិ​តរៀងទៅ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.