ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ៖ សច្ចភាព​មួយ​ដែល​មិន​សាបសូន្យ គឺ​សម្តេច​តេ​ជោ ជា​វីរជន ដែល​បាន​រំដោះ​ប្រជាជន​ពី​របប​សាហាវយង់ឃ្នង ប៉ុល ពត

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ៖ សច្ចភាព​មួយ​ដែល​មិន​សាបសូន្យ គឺ​សម្តេច​តេ​ជោ ជា​វីរជន ដែល​បាន​រំដោះ​ប្រជាជន​ពី​របប​សាហាវយង់ឃ្នង ប៉ុល ពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ៖ សច្ចភាព​មួយ​ដែល​មិន​សាបសូន្យ គឺ​សម្តេច​តេ​ជោ ជា​វីរជន ដែល​បាន​រំដោះ​ប្រជាជន​ពី​របប​សាហាវយង់ឃ្នង ប៉ុល ពត

ប៉ៃលិន ៖ ក្នុង​ពិធី​អញ្ជើញ​ជួប​ពិធី​សំណេះសំណាល ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ប៉ៃលិន នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣​នេះ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល បាន​មានប្រសាសន៍​លើកឡើង​ថា សច្ចភាព​មួយ​ដែល​មិន​សាបសូន្យ គឺ​សម្តេច​តេ​ជោ ជា​វីរជន ដែល​បាន​រំដោះ​ប្រជាជន​ពី​របប​សាហាវយង់ឃ្នង ប៉ុល ពត។

ក្នុងនាម​ជា​ប្រជាជន​កម្ពុជា និង​ជា​សកម្មជន​យុវជន​បក្ស​, យើង​ត្រូវមាន​ភក្តីភាព​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ របស់​យើង ហើយ​នេះ​គឺជា​ឆន្ទៈ​ដ៏​ស្មោះត្រង់ របស់​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប។

ទន្ទឹមគ្នានេះ យើង​ក៏ត្រូវ​គោរព​ផ្តល់​តម្លៃ ចំពោះ​គំរូ​វីរភាព និង​ពលិកម្ម​របស់​អ្នក​ជំនាន់​មុន ហើយ​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ​ស្មារតី​នៃ​ការស្រឡាញ់​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​។ ​ជាមួយគ្នា​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ចូលរួម​អបអរសាទរ ចំពោះ​ពិធី​រំឭក​ខួប​លើក​ទី​៤៦​ឆ្នាំ នៃ​ដំណើរ​ឆ្ពោះទៅរក​ការរំដោះ​ជាតិ ចេញពី​របប ប៉ុល ពត ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ និង​បំផ្លិចបំផ្លាញ​សមិទ្ធផល​ជាតិ ដោយ​បង្ក​នូវ​ភាព​សោកសង្រេង ដល់​ប្រជាជន​កម្ពុជា គ្រប់​ក្រុមគ្រួសារ និង​មហា​វិនាសកម្ម​ដល់​សង្គមជាតិ​ក​ម្ពុ​ជា​ទាំងមូល​។

ទោះបី​ព្រឹត្តិការណ៍​ទាំងនេះ បាន​ក្លាយជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ទៅហើយ​ក្តី ប៉ុន្តែ​សច្ចភាព​មួយ ដែល​មិន​សាបសូន្យ គឺ​សម្តេច​តេ​ជោ រួម​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​វីរជន ដែល​បាន​រំដោះជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុតពី​របប​សាហាវយង់ឃ្នង ប៉ុល ពត ហើយ​ក្នុង​រយៈពេល​ប្រមាណ​៤៤​ឆ្នាំ​កន្លងមកនេះ ពួកគាត់​ក៏បាន​នៅ​បន្ត​ការពារ និង​បម្រើប្រជាជន និង​មិន​ធ្លាប់​បោះបង់ចោល​ប្រជាជន​ទ្បើ​យ ទោះ​ក្នុង​កាលៈទេសៈ​លំបាក​បំផុត​យ៉ាងណាក៏ដោយ «​ទីណា​ប្រជាជន​មានទុក្ខ គឺមាន​មុខ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​»​។

ឯកឧត្ដម បាន​មានប្រសាសន៍ បន្ថែម​ទៀត​ថា ការ​ជួបជុំ​របស់​សកម្ម​ជន​យុវជន​បក្ស​ក្នុងថ្ងៃនេះ គឺជា​លទ្ធផល​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ និង​ការបែងចែក​ភារកិច្ច​ការងារ ក៏ដូចជា​ការទទួលខុសត្រូវ បានច្បាស់លាស់​រឹងមាំ ដែល​ពិតជា​បានបង្ហាញ​អំពី​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ របស់​កម្លាំង​សកម្មជន​យុវជន​គណបក្ស​យើង សំដៅ​ចូលរួមចំណែក​បំពេញបេសកកម្ម និង​សម្រេច​សមិទ្ធផល​វិជ្ជមាន​កាន់តែ​ច្រើនឡើង​ថែមទៀត​ជូន​ជាតិ និង​ប្រជាជន ស្របតាម​បុព្វហេតុ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្នុងនាម​ជា​ជំនួយការ​របស់​បក្ស​, យុវជន​គណបក្ស​មាន​ភារកិច្ច​បំផុស​ចលនា​យុវជន ឱ្យ​គាំទ្រ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​បក្ស ហើយ​ចំពោះមុខ​នេះ គឺ​យើងទាំងអស់គ្នា​ត្រូវខិតខំ​ធ្វើយ៉ាងណា​ឱ្យ​បក្ស​ឈ្នះ​លើសលប់​នៅក្នុង​សមរភូមិ​ប្រជាធិបតេយ្យ​។

ឯកឧត្ដម បន្ដ​ថា ការទទួលបាន​នូវ​ទំនុកចិត្ត របស់​ប្រជាជន ដែលជា​ជោគជ័យ​ធំ របស់​គណបក្ស​យើង​កន្លងមកនេះ គឺ​ដោយសារ​គណបក្ស​បាន​កសាង​សមិទ្ធផល​ជាច្រើន ជូន​ជាតិ​ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ព្រមទាំង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ សម្រាប់​អនាគត​ផងដែរ​។ ដូច្នេះ​ក្នុងនាម​យើងទាំងអស់គ្នា ជា​កោសិកា​បន្តវេន របស់​គណបក្ស គឺ​ចាំបាច់​ត្រូវ​បន្ត​នូវ​ស្មារតី​, ប្រពៃណី​, គំរូ​វីរភាព និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​បក្ស ព្រមទាំង​បន្ត​ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ឲ្យ​បានល្អ​រឹងមាំ។

ពិតណាស់​, ពាក្យ​ស្រឡាញ់​សន្តិភាព អាច​ត្រូវបាន​ឮជា​ញឹកញាប់ រហូតដល់​អ្នកខ្លះ​អាច​មើលស្រាល ចំពោះ​តម្លៃ​នៃ​សន្តិភាព ។ យ៉ាងណាក៏ដោយ សូម​ចងចាំ​ថា សន្តិភាព ដែល​យើងទាំងអស់គ្នា​កំពុង​ទទួលបាន ដូច​បច្ចុប្បន្ននេះ គឺ​បាន​កើតឡើង​ដោយ​លំបាក​បំផុត ប៉ុន្តែ​អាច​នឹង​បាត់បង់​ទៅវិញ យ៉ាង​ផុយស្រួយ​គ្រប់ពេលវេលា​ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.