ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សមត្ថកិច្ចខេត្តព្រះវិហារ បង្រ្កាបរថយន្តកែច្នៃ១គ្រឿង ដឹកឈើខុសច្បាប់នៅស្រុកជាំក្សាន្ត, រឹបអូសឈើប្រណិតប្រភេទសុក្រមជាង៣០ដុំ

សមត្ថកិច្ចខេត្តព្រះវិហារ បង្រ្កាបរថយន្តកែច្នៃ១គ្រឿង ដឹកឈើខុសច្បាប់នៅស្រុកជាំក្សាន្ត, រឹបអូសឈើប្រណិតប្រភេទសុក្រមជាង៣០ដុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានចុះបង្ក្រាបរថយន្តកាមរីកែច្នៃ១គ្រឿង ដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា រថយន្តកាមរីកែច្នៃ១គ្រឿង ដែលដឹកឈើខុសច្បាប់ ត្រូវសមត្ថកិច្ចបង្រ្កាបបាននោះ ពាក់ស្លាកលេខ កណ្ដាល 2A-0625 ពណ៌ទឹកប្រាក់ ចំណែកឈើដែលមាននៅក្នុងរថយន្តចំនួន ៣៥ដុំជាប្រភេទឈើសុក្រម។

បច្ចុប្បន្នវត្ថុតាងរថយន្តកាមរីកែច្នៃ១គ្រឿង រួមទាំងឈើសុក្រម ៣៥ដុំ ត្រូវបាននាំយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.