ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ស្ថានភាពជំងឺរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធូរសះស្បើយច្រើនហើយ

ស្ថានភាពជំងឺរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធូរសះស្បើយច្រើនហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថានភាពសុខភាពរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធូរស្បើយច្រើនហើយ ដែលលោកនឹងវិលត្រឡប់មកបំពេញការងារ​ បម្រើប្រជាពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ។

ក្រុមគ្រួសាររបស់លោក គង់ សោភ័ណ្ឌ បានប្រាប់ភ្នាក់ងារ 

ប្រចាំខេត្តកណ្ដាលឲ្យដឹងថា បច្ចុប្បន្នលោក គង់ សោភ័ណ្ឌ កំពុងសម្រាកព្យាបាលបន្ដ និងតាមដានសុខភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។

ក្រុមវេជ្ជបណ្ឌិត បានអះអាងថា អាការៈរបស់លោក គង់ សោភ័ណ្ឌ មិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែខ្សោយកម្លាំង ព្រោះធ្វើការហួសពីកម្លាំង សម្រាកមិនគ្រប់គ្រាន់ ទើបបណ្ដាលឲ្យខ្សោយកម្លាំងបែបនេះ ដែលការណ៍នេះចាំបាច់អ្នកជំងឺត្រូវការសម្រាកមួយរយៈពេលខ្លី ហើយចុងសប្ដាហ៍នេះ អាចចេញពីមន្ទីរពេទ្យបានហើយ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ លោក គង់ សោភ័ណ្ឌ ពេលកំពុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ស្រាប់តែមានអការៈមិនស្រួលខ្លួន ហើយត្រូវបានមន្ដ្រី និងក្រុមគ្រូពេទ្យបញ្ជូនភ្លាមៗពីទីតាំងពិធីទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រគល់តួនាទីដល់លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទី នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្ន គ្រាដែលអវត្តមានលោក គង់ សោភ័ណ្ឌ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.