ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ផ្សព្វផ្សាយ ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប សហការ​ជាមួយ​រដ្ឋបាល​ក្រុង​កែប កាលពី​ព្រឹក​ថ្ងៃអាទិត្យ​៤​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ថ្ងៃទី​១៨​ខែ​កុម្ភៈ ឆ្នាំ​២០១៨​បាន​ធ្វើ​ការផ្សព្វផ្សាយ ដោយ​ចាក់​បទ​ចម្រៀង​ស្តីពី​សុវត្ថិភាព​ចរាច​រណ៍ និង​មាន​សំណួរ​-​ចម្លើយ ពាក់ព័ន្ធ​នឹង​ការគោរព​ច្បាប់​ចរាច​រណ៍ ដោយ​មាន​ការផ្តល់​មួកសុវត្ថិភាព​ដល់​អ្នក​ដំណើរ​ណា​ដែល​ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ​។​

​ការអនុវត្ត​ច្បាប់​ខាងលើនេះ បាន​ធ្វើឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​33A(​មុខ​សួនច្បារ​សាលាខេត្ត​កែប​)​ដែល​ជា​ដងផ្លូវ​ធំ​ទូលាយ​និង​មាន​អ្នកដំណើរ​ទៅមក​ច្រើនជាងគេ​នៃ​ទីប្រជុំជន​ខេត្ត​កែប​។​

​លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប បានឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ការធ្វើ​ពិធី​ផ្សព្វផ្សាយ​នេះ ស្រប​ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា​បាននិងកំពុង​ប្រើប្រាស់​យានយន្ត​ស្ទើ​១០០%​ប៉ុន្តែ​មាន​មួយចំនួន​តូច​មិនទាន់​គោរព​ច្បាប់​ចរាចរណ៍​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ទើប​ក្រុម​ការងារ​មន្ទីរ​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ ធ្វើ​ពិធី​នេះ​តែម្តង ។​

​លោក​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​កន្លងមក ភាគច្រើន​ផ្តើម​ពី​កត្តា​មនុស្ស ដោយសារ​អ្នកដំណើរ​មួយ​ភាគ​តូច​មាន​ការធ្វេសប្រហែស ដូចជា​ការបើកបរ​មិន​គោរព​ច្បាប់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង គ្មាន​ការយោគយល់​គ្នា ការ​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ និង​ភាព​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជាដើម ។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ក្នុង​ព្រឹក​នេះ បន្ទាប់ពី​ធ្វើ​ការផ្សព្វផ្សាយ​និង​មាន​សំណួរ​និង​ចម្លើយ​ដល់​អ្នកដំណើរ​តាម​មធ្យោបាយ​ម៉ូតូ ក្រុម​ការងារ​បាន​ផ្តល់​មួកសុវត្ថិភាព​ដល់​អ្នក​ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ​អស់​ចំនួន​៣៤​មួក ចែក​ជូន​សៀវភៅ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​១៥​ក្បាល ផ្តល់​សៀវភៅ​អ្នកបើកបរ​គួរ​យល់​ដឹង​ចំនួន​៤៥​ក្បាល សីលធម៌​១០​ចំណុច​សម្រាប់​សុវត្ថិភាព​ចរាចរណ៍​ឆ្នាំ​២០១៧​ចំនួន​៤៥​សន្លឹក និង​បិទ​ស្ទិក​ឃ័រ​”​ការពារ​ជីវិត​អ្នក​ពាក់មួក​សុត្ថិភាព​ឲ្យបាន​ត្រឹមត្រូវ​”​ចំនួន​៣៤ សន្លឹក​ផងដែរ​។​

​គួរកត់សម្គាល់​ថា​៖​បន្ទាប់ពី​មាន​ការ​រឹតបន្តឹង​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ចំណាត់ការ​ក្តៅគគុក​ពី​សំណាក់​មន្ត្រី​សមត្ថកិច្ច​ជំនាញ មកលើ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នោះមក ប្រជាពលរដ្ឋ ពិសេស​អ្នកដំណើរ​ពិតជា​មាន​អំណរ​សាទរ​រាល់​ចំណាត់ការ​នេះ ព្រមទាំង​បាន​យល់ដឹង​ដ៏​ទូលំទូលាយ ស្តីពី​សុវត្ថិភាព​រាល់​ការប្រើប្រាស់​មួកសុវត្ថិភាព​នៅពេល​ធ្វើ​ដំណើរ ដែល​បាន​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មាន​ការថយចុះ​ផងដែរ ៕
​សេង ណា​រិទ្ធ​

 

r180219a1 r180219a6 r180219a5 r180219a4 r180219a3 r180219a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.