ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា

ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងគ្លីនិកយីហោ “យ៉ា ស៊ីន” ឃាត់មនុស្ស ០៨នាក់ និងបានដកហូតវត្ថុតាងមួយចំនួន

ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងគ្លីនិកយីហោ “យ៉ា ស៊ីន” ឃាត់មនុស្ស ០៨នាក់ និងបានដកហូតវត្ថុតាងមួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងគ្លីនិកយីហោ “យ៉ា ស៊ីន” ឃាត់មនុស្ស ០៨នាក់ និងបានដកហូតវត្ថុតាងមួយចំនួន

(ភ្នំពេញ)៖ ថ្ងៃ​សុក្រ​ ៨រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ចសក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះបង្រាបទីតាំងល្បែងស៊ីសងខុសច្បាប់​(អនឡាញ​)​ ​មួយកន្លែង​ជ្រកក្រោមស្លាកយីហោមន្ទីរសម្រាកព្យាបាលយ៉ាស៊ីនឫស្សីកែវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ​ ផ្លូវជាតិលេខ៥ ភូមិ១​ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ជាលទ្ធផលក្រុមការងារចុះពិនិត្យជាក់ស្តែងឃើញថា អាជីវកម្ម ខាងលើ គ្មានលិខិត អនុញ្ញាត ប្រកប អាជីវកម្ម -សេវាកម្ម -ពាណិជ្ជកម្មពី រដ្ឋបាល ខណ្ឌឬស្សីកែវ គ្មានលិខិតអនុញ្ញាតពី​ រដ្ឋបាលរាជធានីភ្នំពេញ និងគ្មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ពីគណៈកម្មាការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា។

ក្រុមការងារបានដកហូតយកសំភារៈ និងឃាត់ខ្លួនអ្នក​ពាក់ព័ន្ធ​ដេីម្បី​កសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធី​ ដូចខាងក្រោម៖ មនុស្សសរុប ៨នាក់ ក្នុងនោះស្រី ៦នាក់៖
1/ឈ្មោះជា ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ(ភ្នាក់ងារ​ចាត់ចែង)។
2/ឈ្មោះអ៊ុក ណារ៉ា​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ ស្នាក់នៅផ្ទះជួលផ្លូវបេតុង​ភូមិបឹងសាឡាង​ សង្កាត់ឬស្សីកែវ(ភ្ងាក់ងារចាត់ចែង)។
3/ឈ្មោះធី ធឿន​ ភេទស្រី​ អាយុ៣១ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិ៣​ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ(អ្នកលេង)។
4/ឈ្មោះថា សុខលិន​ ភេទស្រី​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិគ្រោះ​ សង្កាត់ព្រែក​ព្នៅ​ ខណ្ឌព្រែកព្នៅ(អ្នកលេង)។
5/ឈ្មោះម៉ាត់ សាលី​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១២៧​ ផ្លូវជាតិលេខ៥​ ភូមិ២​ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ(អ្នកលេង)។
6/ឈ្មោះសាមួន សោភណ្ឌ័ភីនីត​ ភេទស្រី​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវជាតិលេខ៥​ ភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ(អ្នកលេង)។
7/ឈ្មោះសាមួន សោភណ្ឌ័​ ស្រីពេជ្រ​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវជាតិលេខ៥​ ភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ(អ្នកលេង)។
8/ឈ្មោះជា ចំបុី​ ភេទ​ស្រី​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវជាតិលេខ៥​ ភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ(អ្នកលេង)។

សំភារះដកហូតរួមមាន៖
១-កុំព្យូទ័រលើតុ ចំនួនៈ ១៣​ គ្រឿង
២-កុំព្យូទ័រយួរដៃ ចំនួនៈ ០៣ គ្រឿង
៣-ទូរទស្សន៍ ចំនួនៈ ០៤ គ្រឿង
៤- ម៉ាស៊ីនព្រីន ចំនួនៈ ០១ គ្រឿង
៥- ម៉ានស៊ីនព្រីន រីសីប ចំនួនៈ ០២ គ្រឿង

ដោយឡែកទីតាំងត្រូវបានចាក់សោបិទទ្វារបណ្តោះអាសន្ន។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.