ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកស្រី នៅល្ងាចថ្ងៃទី១៨ ខែមេសា ដែលជាថ្ងៃទី៥ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី បានដឹកនាំយុវជនយ៉ាងច្រើនកុះករ ដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ មុខវត្តឧណ្ណាលោម។

ក្នុងពិធីនេះ ក៏មានការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ក្នុងទឹកមុខសប្បាយរីករាយ មានសាមគ្គីភាព ក្រោមម្លប់សន្តិភាព ប្រកបដោយសុខសុវត្ថិភាព។ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល៥ថ្ងៃកន្លងទៅនេះ សន្តិសុខ សណ្ដាប់សាធារណៈល្អប្រសើរ ពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់អ្វីឡើយ ។

ក្បួនដង្ហែនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦នេះ មានមនុស្សចូលរួមចំនួន ១,៥៥០នាក់ ដែលមានដូចជា៖ ក្បួនវិទ្យាល័យ, ឱផ្ទៃស្រុកខ្មែរ, ក្បួនផ្ចិត, ក្បួនរបក្សា ក្បួនមាលាវត្តី, ក្បួនបស្ចឹមប្រទេស, ក្បួនខោល និងរទេះ, របាំទៀន, របាំជូនពរ, របាំប្រពៃណី, ត្រុដិ, ទេវតា រាមកេរ្តិ៍ព្រាប។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.