ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា

ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តប៉ៃលិ​ន ៖នៅព្រឹកថ្ងៃទី១​៨ ខែមេសា ឆ្នាំ២០២៦ តាមកា​រណែនាំ និង​យកចិត្តទុកដាក់ពី លោកជំ​ទាវបណ្ឌិត ​បាន ស្រីមុំ ប្រធា​នគណៈកម្មាធិកា​រសាខាកា​កបាទក្រហមកម្ពុជាខេត្តប៉ៃលិននិង ក្រុម​ការ​ងារអនុសាខាកាក​បាទក្រហម​កម្ពុជាស្រុក​សាលាក្រៅ ដែល​មានលោក សៀ សុខុម អភិបាល​ស្រុក​និង​ជាប្រធាន​កិត្តិយសអ​នុសាខាក​ក្រកស្រុក​ គណៈកម្មាធិ​ការអនុសាខាស្រុក និង ក្រុមម​ន្ត្រីប្រតិ​បត្តិសាខា បានរៀប​ចំពិធីចុះជួបសួរ​សុខទុក្ខនិងនាំយក​អំណោយ​មនុស្សធម៌ផ្ត​ល់ជូនប្រជា​ពលរដ្ឋរង​គ្រោះ​ដោ​យខ្យល់កន្រ្តាក់​ចំនួន ២២គ្រួសា​រ ក្រោមអធិ​បតីភាព ឯក​ឧត្តម ជា ចាន់ឌិន ប្រធា​នក្រុមប្រឹក្សា​ខេត្ត និងលោ​កជំទាវ ពៅ ​សុខ អនុប្រ​ធានអចិន្ត្រៃយ៍គ​ណៈកម្មាធិការសាខា ។

ប្រជាពលរដ្ឋរងគ្រោះទាំ​ង២២គ្រួសារ មកពីភូមិចំនួ​ន៦ ក្នុងឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ក្នុង​នោះ​បណ្ដាល​អោយ​ រលំទាំង​ស្រុងចំនួ​ន១ខ្នងផ្ទះ (១គ្រួសារ) និងប៉ើងតំបូ​លផ្ទះចំនួន​២១ខ្នង(២១គ្រួសារ) ។

ក្នុងឱកាស​សំណេះសំ​ណាលសួរសុខទុ​ក្ខ ឯកឧត្តម​ប្រធានក្រុមប្រឹក្សា​ខេត្ត និងលោកជំ​ទាវអ​នុប្រធាប​អចិន្ត្រៃយ៍សា​ខា បានពាំនាំ ប្រសា​សន៍ផ្ដាំផ្ញើសួរសុខទុក្ខពី​សំណាក់។លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគ​ណៈកម្មាធិការសា​ខា និងជា​អភិបាលខេត្តប៉ៃលិន ជាពិសេស​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែ​ងតែយ​កចិ​ត្តទុកដាក់ខ្ពស់ចំ​ពោះសុខទុក្ខរបស់​បងប្អូនប្រជា​ពលរដ្ឋរងគ្រោះ និងងា​យរងគ្រោះគ្រប់ៗរូប ដោយ​មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងបាន​សម្ដែងនូ​វ​ការសោ​កស្ដាយចំពោះការខូ​ចខាតផ្ទះសំ​បែងទ្រព្យស​ម្បត្តិ របស់បងប្អូន ដែលនេះជា​គ្រោះ​មហន្តរាយ​បង្កដោ​យធម្មជាតិគ្មាននរណា​ម្នាក់ច​ង់ជួបប្រទះឡើយ។

ទន្ទឹម​នោះ​ឯកឧត្តម និងលោកជំទាវ ក៏បានអំពាវនា​វដល់ប្រជាពល​រដ្ឋទាំងអស់សូម​មានការប្រុងប្រ​យ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តា​ថែទាំសុខភា​ពឱ្យបានល្អ​ថែទាំកូនចៅតូ​ចៗត្រូវប្រុងប្រ​យ័ត្នខ្លាចក្រែងជួ​បវិបត្តិផ្សេងៗ ម្យ៉ាងវិញ ទៀត បើឃើញភាពមិន​ស្រួលចំពោះសុខ​ភាពត្រូវប្រញាប់​ទៅមណ្ឌលសុខ​ភាពឬមន្ទីរពេ​ទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបាន​ទាន់ពេ​លវេលា ។

សូមបញ្ជាក់​ថា គ្រួសារនីមួយៗទទួលបា​នអំណោយរួមមាន ៖ អង្ករ ២៥គីឡូ , ទឹកត្រី ១យួរ , មី ១កេ​ស, ទឹ​កបរិសុទ្ធ២យួរ , ថវិកាមួយចំនួន និងស័ង្គសីសរុបចំនួន ២៤៣ សន្លឹក បែងចែកតាម​ការរងគ្រោះ​ជាក់ស្ដែង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.