ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ បានរកឃើញម្ចាស់ជ័យលាភីហើយ គឺយុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង។

នាល្ងាច និងរាត្រីថ្ងៃទី១៩ មេសា ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» បានរៀបចំការប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គ យកចំណាត់ថ្នាក់លេខ១ និងលេខ២ នៅភូមិវប្បធម៌ដើម្បីដណ្ដើមយកពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានប្រឹទ្ធសភា។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ធ្វើឡើងរវាងលោក សុខ លឹមហេង អាយុ២៤ឆ្នាំ និងលោក ជា ស៊ីដេត អាយុ៤១ឆ្នាំ ដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ លេខ១ និងលេខ២។ ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ បានទៅលើ លោកសុខ លឹមហេង ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។ ចំណែកការប្រកួតកាលពីម្សិលម៉ិញ ជាកម្មវិធីប្រកួត កីឡាអុកចត្រង្គ វ័យកុមារ យកចំណាត់ថ្នាក់លេខ១ និងលេខ២ ហើយចំណាត់ថ្នាក់លេខ១ បានទៅលើ កុមារា ឈ្មោះ សេង វុត្រា អាយុ១២ឆ្នាំ ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។

កម្មវិធីប្រកួតកីឡាអុកចត្រង្គ ត្រូវបានផ្ដួចផ្ដើមគំនិតប្រកបដោយចក្ខុវិស័យរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងការលើកកម្ពស់កីឡាអុកចត្រង្គ ដែលជាកីឡាយុទសាស្រ្ដរបស់ខ្មែរ។ សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភក្នុងកម្មវិធីនេះផងដែរ។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ធ្វើឡើងក្រោមអធិបតី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលរៀបចំឡើងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។ ថ្ងៃទី១៩ មេសានេះ ជាថ្ងៃបញ្ចប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត » ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករចូលរួមលេងកម្សាន្តនៅតាមទីតាំងទាំង៦ ដូចជា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។

តាមការវាយតម្លៃ នៅថ្ងៃនេះ ចំនួនអ្នកមកចូលរួមលេងកម្សាន្តច្រើនជាងកាលពីម្សិលម៉ិញ បើទោះបីនារាត្រីចុងក្រោយនេះ មានភ្លៀងធ្លាក់យ៉ាងណាក្ដី តែបងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរអន្តរជាតិ មានទឹកមុខសប្បាយរីករាយ ដោយស្នាមញញឹមមានសាមគ្គីភាព ក្រោមម្លប់សន្តិភាពនិងប្រកបដោយសុវត្ថិភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.