ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើង​វិញ​ស្ដីពី​បែបបទ​នីតិវិធី​នៃ​ការផ្ដល់​សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត​

ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើង​វិញ​ស្ដីពី​បែបបទ​នីតិវិធី​នៃ​ការផ្ដល់​សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​អង្គារ​០១ កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​នេះ​! ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើង​វិញ​ស្ដីពី​បែបបទ​នីតិវិធី​នៃ​ការផ្ដល់​សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត ។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិបាលរង​ខេត្ត លោកនាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ និង​ប្រធាន​-​អនុប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ​រាជធានី​-​ខេត្ត ទាំង​១៣ រួមមាន ខេត្ត​ស្វាយរៀង រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ព្រៃវែង និង​កំពង់ឆ្នាំង សរុប​វត្តមាន​២១០​នាក់​។​

​មានមតិ​ចំណាប់​អារម្មណ៍​ទៅ​កាន់​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​មាន​ប្រយោជន៍​ទ្វេរ​ទិស ទាំង​នៅក្នុង​ការពង្រឹង និង​បង្កើន​សមត្ថភាព​មន្ត្រី​រាជកា​រ​ផ្ទាល់ខ្លួន​ផង ក៏ដូចជា​ការពង្រឹង​ប្រសិទ្ធភាព គុណភាព​អង្គភាព​ផ្ដល់​សេវា​របស់​យើង ឲ្យ​កាន់តែ​មាន​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជោគជ័យ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​គោលដៅ​ក្នុង​ការលើកកម្ពស់​គុណ​ភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្តល់​សេវា​រដ្ឋបាល កាន់តែ​ឆ្លើយតបបាន​ទាន់​ពេលវេលា​ទៅ​នឹង​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ទាមទារ​ជា​ចាំបាច់​ណា​ស់​ឲ្យ​មន្ត្រី​ដែល​ជា​ប្រតិបត្តិ​ករ​ផ្ទាល់ ទាំង​មន្ត្រី​ជួរមុខ និង​មន្ត្រី​ជួរ​ក្រោយ នៃ​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​យើង ត្រូវមាន​សមត្ថភាព និង​ចំណេះដឹង​គ្រប់គ្រាន់​ទាំង​ជំនាញ​ផ្នែក​ទន់ និង​ជំនាញ​ផ្នែក​រឹង ដែល​មន្ត្រីរាជការ​យើង​ទាំងអស់​បម្រើ​ការងារ​នៅក្នុង​អង្គភាព​ច្រកចេញចូល​តែ​មួយ ត្រូវមាន​ការយល់ដឹង ព្រមទាំង​ត្រូវ​ប្រតិបត្តិ​ជាប្រចាំ និង​គ្រប់​ពេលវេលា​នៅក្នុង​កិច្ចការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ។​

​សូម​ជម្រាប​ជូន​ថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល ២​ថ្ងៃ បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី​២៤ _២៥ ខែតុលា ឆ្នាំ​២០២២ ស្ថិត​នៅ​សាលប្រជុំ​ធំ អគារ ឃ សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.