ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

សមត្ថកិច្ច​ចំរុះ​មួយក្រុម​ដាក់​កុងត្រូលជជុះ​យកលុយ​ពី​ប្រជាពលរដ្ឋ​

សមត្ថកិច្ច​ចំរុះ​មួយក្រុម​ដាក់​កុងត្រូលជជុះ​យកលុយ​ពី​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចំរុះ​មួយ​ក្រុម​ដាក់​កុងត្រូលជជុះ យក​លុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​អាណាធិបតេយ្យ​ពី​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ និង​រថយន្ត ដែល​ចេញពី​ស្រុក​តា​វែង ឆ្លងកាត់​ស្រុក​អណ្តូង​មាស ដើម្បី​យកទៅ​លក់​នៅ​ព្រំដែន​វៀតណាម គ្រាន់​បាន​ចំណេញ​បន្តិចបន្តួច​យក​លុយ​ផ្គត់ផ្គង់​គ្រួសារ ក្រៅពី​ទំនេរ​ពី​ធ្វើ​ស្រែចំការ​។​

​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​សារពត៌មាន​អោយដឹងថា ជា​រៀងរាល់ថ្ងៃ​កម្លាំង​ចំរុះ​នេះ​តែងតែ​ចល័ត​ដាក់​កុងត្រូល​យក​លុយ​ពី​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ និង​រថយន្ត ជា​រៀងរាល់ថ្ងៃ ក្នុង​ម៉ូតូ​១​គ្រឿង​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺ​រៀល រថយន្ត​១​គ្រឿង​ពី​៥​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល ហើយ​ចំនួន​ម៉ូតូ​ដឹកឈើ​នេះ​មាន​រហូត​ដល់​រាប់​សិប​គ្រឿង​ឯណោះ​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា កម្លាំង​ចល័ត​នេះ​គឺ​មាន​ប៉ូលិ​សេដ្ឋកិច្ច​ខេត្ត​ដែល​ត្រូវជា​បងប្អូន​លោក​នូវ ដា​រ៉ា ហៅ​ឈុន និង​កម្លាំង​ស្រាវជ្រាវ អង្គការ​ធនធាន​ការពារ​ប្រជាពលរដ្ឋ​និង​បរិស្ថាន និង​ប៉េអឹម​ផ្ទៃ​ប្រទេស ដែល​កំពុង​ឈរជើង​ចំណុច​អូរ​តា​ម៉ូ និង​អូរ​តា​បូក ក្នុង​ទឹកដី​ក្រុមហ៊ុន​ក្រុង​ប៊ុក​តែម្តង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​បទល្មើស​ខាងលើ​នេះ​សូម​ឯកឧត្តម​អភិបាលខេត្ត​ស្នងការ​នគរបាល​ខេត្ត មេ​ប៉េអឹម មេ​ទាន​ហ៊ាន​ខេត្ត មេត្តា​មើល​កូនចៅ​មួយក្រុមៗ​របស់​ខ្លួន​ផង​កុំ​ដើរ​យក​តែ​លុយ​គេ តែ​បើ​ឃើញ​បទ​ល្មើស​ចាប់​ប្រគល់​អោយ​កម្លាំង​ជំនាញ​ទៅ​បាន​ហើយ​។ សូមបញ្ជាក់​ផងដែរ​ថា​កម្លាំង​កុងត្រូតជជុះ​ដុស​ស្លែ​ខាងលើ​នេះ​សិទ្ធិតែ​ខំប្រឹង​តូ​ល​លុយ​មេ ដើម្បី​មាន​ឱកាស​ឈរជើង​នៅ​ស្រុក​ទាំង​ពីរ​នោះ ដើម្បី​ងាយស្រួល​ច្របាច់​ក​អ្នករកស៊ី​ឈើ ព្រោះ​មកនេះ​អស់​លុយ​ច្រើនណាស់​៕
​ជីវ៉ា​

 

IMG-20150322-WA0008 IMG-20150322-WA0005 IMG-20150322-WA0003 IMG-20150322-WA0009

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.