ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

រដ្ឋមន្ដ្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែច្រវាក់បន្ទាប់នៃផលិតកម្មស្រូវនៅកម្ពុជា

រដ្ឋមន្ដ្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែច្រវាក់បន្ទាប់នៃផលិតកម្មស្រូវនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាអំពីការផលិតស្រូវពូជគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាកសិករខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង

នេសាទ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ ដើម្បីពិភាក្សាអំពីរឿងនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងនាវេលាថ្ងៃដដែល នៅក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងភាគីពាក់

ព័ន្ធដទៃទៀត ដូចជាភ្នាក់ងារប្រមូលទិញស្រូវ និងអ្នកផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ។ នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោង ភាគីពាក់ព័ន្ធទាំងអស់បានផ្ដោះប្ដូរយោបល់គ្នាយ៉ាងផុលផុសអំពីសេណារីយ៉ូទាំងឡាយណា ដែលអាចឈានទៅកាត់បន្ថយចំណាយរបស់ប្រជាកសិករ។ ការពិភាក្សាគ្នាយ៉ាងលម្អិតនិងសព្វជ្រុងជ្រោយប្រកបដោយលក្ខណៈស្ថាបនា ជាពិសេសទាក់ទនឹងទៅនឹងផែនការផលិតពូជស្រូវដែលមានគុណភាពខ្ពស់សម្រាប់ប្រជាកសិករឱ្យសមស្របទៅតាម

តម្រូវការទីផ្សារ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងក្ដីសង្ឃឹមថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹងអាចជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារតែម្ដង ធ្វើយ៉ាងណាជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាពនិងបរិមាណ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្ដាប់នូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបានផ្ដល់យុទ្ធ

សាស្ត្រដោះស្រាយតាមលក្ខណៈវិទ្យាសាស្ត្រ ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រឈមចំពោះមុខ ដើម្បីឈានទៅសម្រេចឱ្យបាន ការផ្គត់ផ្គង់ស្រូវពូជដែលមានគុណភាព ផ្ដល់ទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាកសិករទទួលបានផលចំណេញច្រើនជាងមុន៕ ប្រភព៖ ទទក សម្រួលផ្សាយដោយ៖ (dara)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.