ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់​អហិង្កា​រ ចំពោះ​ជន​ក្បត់ជាតិ ៣​ជំនាន់ សម រង្ស៊ី ដែល​បន្ត​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្ដា ព្រះមហាក្សត្រ​ខ្មែរ​!

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់​អហិង្កា​រ ចំពោះ​ជន​ក្បត់ជាតិ ៣​ជំនាន់ សម រង្ស៊ី ដែល​បន្ត​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្ដា ព្រះមហាក្សត្រ​ខ្មែរ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូម​ថ្កោលទោស​ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​បន្ត​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្តា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​រាស្ត្រ​ខ្មែរ​ទូទាំង​នគរ ដោយ​ជន​ក្បត់ជាតិ សម រង្ស៉ី ចោទប្រកាន់ថា «​ព្រះមហាក្សត្រ​ជា​ជន​ក្បត់ជាតិ​»​។​

​ជន​ក្បត់ជាតិ​ត​ជំនាន់​រូបនេះ​បាន​ហៅ​ព្រះនាម​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ ចំៗ​ឈ្មោះ​យ៉ាង​ដាច់​សាច់ និង​បាន​និយាយ​ពេញៗ​មាត់​ថា «​ស្តេច​ស្រុក​ខ្មែរ​គ្មាន​មនសិការ​ជាតិ​សូម្បី​តែ​បន្តិច​, បន្ទាប់​ពី ហ៊ុន សែន ស្តេច​ស្រុក​ខ្មែរ​ក្បត់ជាតិ​»​។ ទណ្ឌិត​ក្បត់ជាតិ​រូប​នេះ​ថែម​ទាំង​បាន ចោទប្រកាន់​ព្រះមហាក្សត្រ​ថា​ជា​ជន​ក្បត់ជាតិ​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ យើងខ្ញុំ​ពិតជា​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត​ចំពោះ​ការប្រមាថ​ម្តង​ហើយ​ម្តង​ទៀត​របស់​ជន​ក្បត់ជាតិ រូប​នេះ​ទៅ​លើ​ព្រះមហាក្សត្រ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហ​ង្ក​ការ​ជាទីបំផុត​ចំពោះ​ជន​ក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ​។​

​ការប្រមាថ​ដោយ​ចោទប្រកាន់ អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ព្រះប្រមុខរដ្ឋ និង​ជា​រដ្ឋបុរស​ស្នេហា​ជាតិ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ថា ក្បត់ជាតិ​គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ជាទី​បំផុត​ដែល​មិន​អាច​អត់ឱន​ឱ្យបាន​ជា​ដាច់ខាត​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ជាទី​បំផុត​ទៅលើ​ជន​ក្បត់ជាតិ​៣​ជំនាន់​និង រត់ចោលស្រុក​រូបនេះ ព្រមទាំង​បក្សពួក​ដែល បាន​ចូលរួមចំណែក​គាំទ្រ​ចំពោះ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដោយ​មិន​អាច​លើក លែង​បាន​ឡើយ​។​

​យើងខ្ញុំ​ជា​ប្រជារាស្ត្រ​ខ្មែរ សូម​ប្រកាស​ជា​ឱឡារិក គាំទ្រ គោរព និង​ដង្ហែ​តាម​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជានិច្ច​ពីព្រោះ​ព្រះអង្គ គឺ​ជា​ឥស្សរជន ស្នេហា​ជាតិ​កំពូល និង​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើងខ្ញុំ​ដែល​ជា​ប្រជានុរាស្ត្រ​ខ្មែរ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​ដែល ប្រកាស​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុងការ​កម្ចាត់​ចោល​នយោបាយ​ជ្រុល និយម​របស់​ជន​ក្បត់ជាតិ​បី​ជំនាន់​ឲ្យអស់​ពី​កម្ពុជា​ដើម្បី​រក្សា សន្តិភាព ស្ថិរភាព​សង្គម និង​សេចក្តីសុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.