ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​រំដួល ចែក​អំណោយ​ដល់​ពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ជិត​២០០​គ្រួសារ

​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​រំដួល ចែក​អំណោយ​ដល់​ពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ជិត​២០០​គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ បន្ទាប់​ពី​ហែ​អង្គ​កឋិនទាន​ចូល​វត្ត​ព្រៃ​បា​ក្រុង​ស្ថិត​នៅក្នុង​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង លោកស្រី ហ៉ឹម ម៉ាលី ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង បាន​បន្ត​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ជិត ២០០ គ្រួសារ នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២​។​

​លោកស្រី ហ៉ឹម ម៉ាលី បាន​ថ្លែងថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ដោយ​បាន​ដោះស្រាយ​ទុក្ខលំបាក​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ជានិច្ច និង​មិន​ដែល​រត់​ចោល​ប្រជាពលរដ្ឋ​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​។​

​លោកស្រី​ក៏​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ រាល់​មាន​បញ្ហា​អ្វី​នៅ​មូលដ្ឋាន​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ការដោះស្រាយ​ឲ្យទាន់​ពេលវេលា ហើយ​កុំ​ជឿ​ក្រុម​អគតិ​មួយចំនួន​ដែល​មិន​ដែល​ធ្វើ​អ្វី​សោះ បាន​តែ​ភូតភរ​កុហក​បោកប្រាស់ ដូច្នេះ​មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែល​បាន​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​នាំមក​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ លោកស្រី​បន្ត​ថា មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ គឺ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ តែ​វា​ជា​ជោគវាសនា​ដ៏​ល្អ​ដែល​ប្រទេស​កម្ពុជា មាន​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​។​

​លោកស្រី​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ការថែរក្សា សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ត្រូវ​ប្រកាន់យក ការរស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូប ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យគេ​ង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។​

​សូមបញ្ជាក់​ថា អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជិត​២០០ គ្រួសារ​នេះ​រួម​មាន​សា​រ៉ុង ក្រមា ក្រណាត់សរ ទឹកត្រី ទឹកស៉ីអ៉ីវ និង​ថវិកា​២​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.