ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពិធី​ចែក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន និង​ជូន​រង្វាន់​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៦-២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ខេត្ត​កែប​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ត្រូវបាន​ធ្វើ​ពិធី​ចែក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន និង​ផ្តល់​រង្វាន់ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​កញ្ញា ឆ្នាំ​២០១៧​។      ពិធី​នេះ​បានរៀបចំ​ដោយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កែប និង​លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ហែរ​ហម​ដោយ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​អស់លោក ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព ក្រុមយុវជន​កាយ​រិទ្ធ ក្រុមយុវជន ស ស យ ក លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​សិស្ស និង​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​ខេត្ត​កែប​។​

​តាម​របាយការណ៍​របស់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានឲ្យដឹងថា ជា​ទូទៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ខេត្ត​មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន​០២​មណ្ឌល ស្មើនឹង​១៤​បន្ទប់ គឺ​មណ្ឌល​អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ផ្នែក​ខាងត្បូង​(​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)​មាន​១១​បន្ទប់​និង​អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ខាងជើង (​ថ្នាក់​វិទ្យាសាស្ត្រ​)​មាន​០៣​បន្ទប់ ដែល​មាន​បេក្ខជន​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​សរុប​ចំនួន​៣២២​នាក់ ស្រី​មាន​ចំនួន​១៦៥​នាក់ ហើយ​ចំណោម​នោះ​មាន​សិស្សវត្ត​មាន​មិន​បាន​មក​ប្រឡង​ចំនួន​០២​នាក់​។​ចំពោះ​លទ្ធផល​ប្រឡង​ឆ្នាំនេះ  មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន​០២​នាក់ ស្រី​០១ និទ្ទេស B មាន​ចំនួន​០៧​នាក់​ស្រី​០៥​នាក់ និទ្ទេស C មាន​ចំនួន​៣៣​នាក់ ស្រី​១៩​នាក់ និទ្ទេស D  មាន​ចំនួន​៦៨​នាក់ ស្រី​៣៧​នាក់​និង​និទ្ទេស E មាន​ចំនួន​១៧៩​នាក់​ស្រី​៨៩​នាក់​។​លោក​បាន​បញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​២០១៧ គឺ​មាន​បេក្ខជន​ប្រឡង​ជាប់​រហូតដល់​ទៅ​២៨៩​នាក់ ស្រី​១៥១​នាក់ ស្មើនឹង​៩០.៣១​ភាគរយ នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ គឺ​កើនឡើង ២៣.៨៨​ភាគរយ​ឯណោះ​។​

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​ខេត្ត​កែប ដែល​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ឆ្នាំ​២០១៧​នេះ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​មាន​តួលេខ​ឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន រហូតដល់​៩០.៣១​ភាគរយ ហើយ​នេះ​បើ​យើង​រៀប​ធៀប​ជាមួយ​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​គឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​។​លោក​បាន​បន្ថែមថា ខេត្ត​កែប​កន្លងមក​មិន​ដែល​មាន​បេក្ខជន​ណា​ប្រឡង​ជាប់​និទ្ទេស​ល្អ​(​និទ្ទេស A) ដូច​ឆ្នាំ​នេះ​ទេ នេះ​អាច​ចាត់ទុក​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ក្នុងចំណោម​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​ចំនួន​២៨៩​នាក់ ទទួលបាន​និទ្ទេស A រហូត​ដល់​ពីរ​នាក់​នោះ ។​លោក​ថា ការប្រឹងប្រែង​របស់​ក្មួយៗ​នឹង​បាន​ជួយ​លើក​មុខមាត់​ដល់​លោកគ្រូ អ្នកគ្រូ​ព្រមទាំង​ក្រុម​គ្រួសារ​ផង​ដែរ​។​ដូច្នោះ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្មួយ​ជា​សិស្សានុសិស្ស ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រឡង​បាន​ពិន្ទុ​ល្អ​បែបនេះ លោក​នឹង​ផ្តល់​រង្វាន់​ម៉ូតូ​(ZOOMER-X) ដល់​សិស្ស​ជាប់​និទ្ទេស A ម្នាក់​មួយ​គ្រឿង ។​

​ក្រៅពីនោះ លោក​អភិបាលខេត្ត​កែប​ក៏បាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្មួយ​ដែល​ជាប់​និទ្ទេស A​ក្នុង​ម្នាក់ ថវិកា​ចំនួន​១៥០០​ដុល្លា​អាមេរិក​បន្ថែមទៀត​។​ដោយឡែក​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស B .C.D​និង​E ក៏​ត្រូវបាន​ទទួល​ការឧបត្ថម្ភ​ពី​គណៈអធិបតី​ផងដែរ​។​ក្នុង​ខណៈនោះ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ជម្រុញ​ដល់​សិស្សានុសិស្ស ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំក្រោយ សូម​ខិតខំ​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដើម្បី​ប្រឡង​យក​និទ្ទេស​ល្អៗ​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ថែមទៀ​ត ដើម្បី​ជួយ​លើក​កិតិ្ត​យស​ខេត្ត​កែប ពិសេស​ជួយ​ជម្រុញ​ការស្តារ និង​អភិវឌ្ឃន៍​ប្រទេសជាតិ​ប្រកបដោយ​ភាព​រីកចម្រើន ៕
​ណា​រិទ្ធ​

img20170919ch3 (1) img20170919ch3 (2) img20170919ch3 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.