ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ប្រកាសចូលកាន់តំណែងលោក ហែម ស៊ីណា ជាប្រធានគណបក្សប្រជាជនស្រុករំដួល ខេត្តស្វាយរៀង ជំនួសលោក សុ ខារ៉ាម ដែលទទួលភារកិច្ចថ្មី!

ប្រកាសចូលកាន់តំណែងលោក ហែម ស៊ីណា ជាប្រធានគណបក្សប្រជាជនស្រុករំដួល ខេត្តស្វាយរៀង ជំនួសលោក សុ ខារ៉ាម ដែលទទួលភារកិច្ចថ្មី!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងជាអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់តំណែងលោក ហែម ស៊ីណា ជាប្រធានគណៈកម្មាធិការគណបក្សស្រុករំដួល ជំនួសលោក សុ ខារ៉ាម ដែលទទួលភារកិច្ចថ្មី។

លោក ម៉ែន វិបុល បានកោតសរសើរក្រុមការងារក៏ដូចជាប្រធានគណបក្សស្រុកចាស់ ដែលបានខិតខំអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្ស និងបានពង្រឹងការសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ និងបានអភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

លោក ម៉ែន វិបុល បានណែនាំឲ្យប្រធានគណបក្សស្រុកថ្មី ដែលប្រកាសនៅថ្ងៃនេះ ត្រូវតែខិតខំប្រឹងប្រែងដឹកនាំ កសាងស្រុក ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ របស់គណបក្សប្រជាជន និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្សដែលថ្នាក់កណ្តាល និងថ្នាក់ខេត្ត បានដាក់ចុះឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។

លោកបាន ណែនាំត្រូវបង្កើន និងពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ ដោយឈរលើមាគ៌ា មហាជនរបស់បក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជម្នះ គ្រប់កាលបោះឆ្នោតជាបន្តបន្ទាប់នៅអាណត្តិក្រោយៗ ជាពិសេសសូមផ្តោតសំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅពេលខាងមុខឱ្យបានខ្លាំងក្លាបន្ថែមទៀត ធ្វើយ៉ាងណាបង្កើនសមាជិកបោះឆ្នោតជូនគណបក្សប្រជាជនឲ្យមានសំឡេងកើនឡើងជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោកអភិបាលខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា គ្មានគណបក្សណាអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាបានទេ គឺមានតែមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាខ្លួនឯងបាន ដោយផ្តើមចេញពីការបែកបាក់សាមគ្គីគ្នានេះឯង។ ដូច្នេះមិនត្រូវឱ្យមានជាដាច់ខាត ត្រូវសាមគ្គីគ្នាឯកភាពផ្ទៃក្នុង រួមគ្នាធ្វើការងារដើម្បីគណបក្សប្រជាជនកម្ពុជា និងត្រូវបន្តចុះមូលដ្ឋានជាប្រចាំគ្រប់ទីកន្លែង មិនមែនទាល់តែដល់ រដូវបោះឆ្នោតទើបនាំគ្នាចុះមូលដ្ឋាននោះទេ។ មិនតែប៉ុណ្ណោះត្រូវសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការគណបក្សនៅមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗ តាមសំណូមពររបស់ ពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសងនៅក្នុងខេត្តស្វាយរៀង បានចំនួន៥២៣ទីតាំង ហើយបានធ្វើកិច្ចសន្យានៅតាមហាងកាហ្វេ គុយទាវទាំង៥២៣ទីតាំងនេះ ឲ្យបញ្ឈប់លេងល្បែងជាបន្ទាន់ ស្របតាមប្រសាសន៍ដូចជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឲ្យសមត្ថកិច្ចក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់បង្ក្រាបល្បែងស៊ីសងឲ្យខានតែបាន។

ព្រមជាមួយគ្នានេះ អាជ្ញាធរក៏ដូចជាសមត្ថកិច្ច ក៏បានចុះណែនាំដល់បណ្ដាកាស៊ីណូទាំងអស់នៅក្នុងខេត្តស្វាយរៀង មិនត្រូវអនុញ្ញាតឲ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ បើមានករណីជនជាតិខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ អ្នកគ្រប់គ្រងកាស៊ីណូទាំងនោះ និងត្រូវប្រឈមមុខចំពោះមុខច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.