ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​អភិបាលខេត្ត​ប៉ៃលិន ប្រជុំ​ដាក់​ផែនការ ចូលរួម​សហការ​ជាមួយ​ខេត្ត​បាត់ដំបង ក្នុង​អន្តរកាល នៃ​ការកែរ​សម្រួល​ភូមិសាស្ត្រ​គ្រប់គ្រង​រដ្ឋបាល​ថ្មី​

​អភិបាលខេត្ត​ប៉ៃលិន ប្រជុំ​ដាក់​ផែនការ ចូលរួម​សហការ​ជាមួយ​ខេត្ត​បាត់ដំបង ក្នុង​អន្តរកាល នៃ​ការកែរ​សម្រួល​ភូមិសាស្ត្រ​គ្រប់គ្រង​រដ្ឋបាល​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដាក់​ផែនការ​ចាំបាច់ ដើម្បី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ក្នុង​ការការពារ​សន្តិ​សុខ​សណ្តាប់ និង​ការផ្តល់​សេ​វ៉ា​សាធារណៈ​នានា ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​អន្តរកាល នៃ​ការកែរ​សម្រួល​ភូមិសាស្ត្រ​គ្រប់គ្រង​រដ្ឋបាល​ថ្មី ។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ​ដែរ លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង បាន​សហការ​គ្នា ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំប្រទល់​មិន​ច្បាស់លាស់​រវាង​ខេត្ត​ទាំង​២ ហើយ​ជា​លទ្ធផល បាន​ឯកភាពគ្នា​យក​ដងស្ទឹង​ជា​ព្រំប្រទល់ និង​បាន​ធ្វើឯកសា​រួចរាល់ ដាក់​ទៅ​ក្រសួងមហាផ្ទៃ និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​ពី​ព្រះមហាក្សត្រ ។

​លោក​ជំទាវ​ប្រធាន ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ បន្ទាប់​ពី​ការឯកភាព​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំប្រទល់​ខេត្ត​មិន​ច្បាស់លាស់​រួច​មក ខេត្ត​ប៉ៃលិន ត្រូវបាន​ផ្ទេរ​ការគ្រប់គ្រង​ភូមិសាស្ត្រ​មូលដ្ឋាន​ថ្មី​មួយ​ចំនួន ពី​ខេត្ត​បាត់ដំបង ដូច្នេះ​ក្នុង​អន្តរកាល​មិនទាន់មាន​ព្រះរាជក្រឹត្យ​ថ្មី សូម​អាជ្ញាធរ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង​ភូមិ ត្រូវ​សហការ និង​ស្រុះស្រួល​គ្នា​រវាង​អាជ្ញាធរ និង​អាជ្ញាធរ​ទាំងសងខាង ហើយ​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ អោយ​យល់ដឹង​ពី​ការកែរ​សម្រួល​ភូមិសាស្ត្រ​គ្រប់គ្រង​រដ្ឋបាល​ថ្មី​នេះ ក្នុងនោះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រុង ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​សហការ​គ្នា ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​បង្ក្រាប ទប់ស្កាត់​បទល្មើស​ខុសច្បាប់​គ្រប់​ប្រភេទ ។​

​ជាមួយគ្នានេះ​លោក​ជំទាវ បាន ស្រីមុំ ប្រធាន ក៍​បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ក្រុង​/ ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​ខេត្ត​បាត់ដំបង ជួយ​សម្របសម្រួល និង​ជំរុញ​អោយ​ប្រជាពលរដ្ឋ នៅ​ភូមិសាស្ត្រ​កែរ​សម្រួល​ការគ្រប់គ្រង​រដ្ឋបាល​ថ្មី ដែល​មិន​ទាន់​មាន​ឯកសារ​ពាក់ព័ន្ធ ដែល​បម្រើ​ដល់​ការបោះឆ្នោត ត្រូវធ្វើ​អោយបាន​រួចរាល់ ជាពិសេស អត្តសញ្ញាណប័ណ្ឌ​សញ្ជាតិ​ខ្មែរ ដោយ​ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ មាន​ឯកសារ​ទៅ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា ជា​ពិសេស​ជំរុញ​អោយ​ពួកគាត់ ទៅ​ចូលរួម​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ដែល​មាន​រយៈពេល ៥០​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់​ថា​៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង បាន​សហការ​គ្នា ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំប្រទល់​មិន​ច្បាស់លាស់​រវាង​ខេត្ត​ទាំង​២ ដូច្នេះ​ខេត្ត​ប៉ៃលិន ទទួលបាន​ភូមិសាស្ត្រ​ការគ្រប់គ្រង​រដ្ឋបាល​ថ្មី​មួយចំនួន​ពី​ខេត្ត​បាត់ដំបង មានដូចជា​៖ ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង មាន​ផ្ទៃដី ចំនួន ៣.៦២២,៩០ ហិកតា​, ភូមិ​ឡាក់​ហុក​ពីរ និង​ភូមិ​បឹង​អូរ​ជាង ឃុំ​កំរៀង ស្រុក​កំរៀង មាន​ផ្ទៃដី ទាំង ២​ភូមិ សរុប ១.៣៤៨,៤២ ហិកតា​, ភូមិ​កំពង់ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ផ្ទៃដី ចំនួន ៨.៣០១ ហិកតា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.