ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កូន​បាន​ស្លាប់​ក្នុង​ផ្ទៃ រួម​ជាមួយ​ម្ដាយ​បន្ទាប់​ពី​គ្រូពេទ្យ​ចាក់​ថ្នាំ​បន្តោង​សេរ៉ូម ដោយ​ជំនាញ​មិន​ច្បាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ស្ត្រី​ពពោះ​គ្រប់​ខែ​មក​សំរាកសំរាល​កូន​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​សុវណ្ណ​ស្លាប់​បាត់បង់​ជី​វត​ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ​ក្រុម​គ្រូពេទ្យ​បាន​បង្ខម​ចាក​ថ្នាំ​និង​បញ្ច្រកថ្នាំ​ពេទ្យ​បាន​ប៉ុន្មាន​ជិ​កន្លះ​ម៉ោង ក៌​ប្រត្តិកម្ម​ថ្នាំ​បែក ពពុះទឹក​មាត់​និង​ហូរឈាម​ចេញ​តាម​មាត​ប្រកាច់​ស្លាប់​តែ​ម្តង​។  ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​18.00​នាទី​ថ្ងៃ​ទី​16 .9.2017​នៅ​មន្ទី​ព​ហូ​ព្យាបាល​សុវណ្ណ ស្ថិត ក្នុង ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង និ​ខេត្តបាត់ដំបង​។​

​លោក ទង អេ​លី​យ៉ា ភេទ​ប្រុស​អាយុ​22​ឆ្នាំ មុខរបរ​ជា​កម្មករ  រស់នៅ​ភូមិ​អូរ​តា​ពៅ ឃុំ​តា​គ្រាម​ស្រុក​បាណន់​បាន​និយាយថាៈ​គាត់​បាន​នាំ​ប្រពន្ធ​មក​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​សុវណ្ណ​នៅ​ម៉ោង​8,30​នាទី​ថ្ងៃ​ទី​16​ខែ​9​ឆ្នា​2017  គ្រូពេទ្យ​ពិនិត្យ ថាៈ​ឈឺពោះ​កើត​កូន​នៅ ពេល ល្ងាច ឬ យប់​នេះ ។​

​គាត់​បន្ត​ថា  ពេទ្យ​ឱ្យ លេបថ្នាំ ប៉ុន្មាន​គ្រាប់​ប្រពន្ធ​គាត់​លេបថ្នាំ​រួចហើយ​នៅ​រយះពេល​កន្លះ​ម៉ោង​ក្រោយមក​បែក​ទឹកភ្លោះ​គ្រូពេទ្យ​ព្យួ​សេរ៉ូម​និង​ចាក់​ថ្នាំ​1​ម្ជុល​នៅ​ភ្លៅ​ខាងស្តាំ  -​គាត់​សួរថា​ថ្នាំ​នេះ​ថ្នាំ​អ្វី​?  គ្រូពេទ្យ​ឆ្លើយថា ចាក់ ថ្នាំ​បំបាត់​ការ​ចុកចាប់​ហើយ​ដើរ​ចេញ​ទៅ​បាត់​។​ប្រពន្ធ​គាត់​ឈឺ​ចុកចាប់​កាន់តែ​ខ្លាំង​គាត់​បាន​ទៅ​ហៅ គ្រូពេទ្យ​មក វិញ គ្រូពេទ្យ​និយាយថា ត្រូ​បញ្ជូន​ទៅ​បន្ទប់​បងហ្កើតកូន​រួចដាក់​ខ្យល់អុក​សី​ុ​សែន  តែ​ប្រពន្ធ​គា ត់​កានតែ​ខ្សោយ​ខ្លាំង -​គ្រូពេទ្យ​យក​ថ្នាំ​អំពូល​កាច់​រួច​បូម​សា​រាង ដាក់ បញ្ចូល ប្លោក​សេរ៉ូម និង​បាន​យក​ថ្នាំ​ទឹក​បាញ់​បញ្ចូល​ក្នុង​មាត់ ស្រាប់តែ​គាត់​ឃើញ​មាន​ឈាម​ហូរ​ចេញ​មក​តាម​មាត់​និង​ឈាម​កក​។​

​លោក សុវណ្ណ ម្ចាស់ មន្ទីរពេទ្យ​បាន​ប្រាប់អោយដឹង តាម​ទូរ​សព្ទ័​កាល​ពី​ល្ង​ច​ថ្ងៃទី​17 ខែ​កញ្ញា ឆ្នាំ​2017​ថា ៖ ស្ត្រី​រងគ្រោះ​ឈឺពោះ​សំរាលកូន​ហើយ គាត់​មាន​ប្រវត្ត​ជំងឺ​ហឺត ដល់​ពេល​បែក​ទឹក​ភ្លោះ ការឈឺចាប់​កាន់តែខ្លាំង​ទៅៗ ក៏​ដង្ហក់ គាត់​អាច​គ្រោះថ្នាក់ ដោយសារ​ទឹកភ្លោះ​ជ្រៀតចូល​ក្នុង​ចរន្តឈាម ជា​ជំងឺ​កាច​ធ្ងន់ធ្ងរ យ៉ាងណា​ក៏​ស្លាប់​ដែរ ទោះបី​យើង​ខិតខំ​ជួយ​ក៏​ជួយ​មិនបាន រីឯ​ក្រុម​គ្រូពេទ្យ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែរ​។ និយាយ​មូលហេតុ ទឹកភ្លោះ​ចូល​ចរន្ត​ឈាម​ទើប​បណ្តាលអោយ​ស្លាប់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​នគរ​បាល​ស្រុក​បាន​អោយដឹងថា ៖ កម្លាំង​ការិយាលយ័​បច្ចេកទេស​នគរបាល​ខេត្ត​និង​កម្លាំង​ការិយាលយ័​ព្រហ្មទណ្ឌ័​កំរិត​ធ្ងន់​កម្លាំង​អធិកា​ស្រុក  នគរបាល​ប៉ុស្តិ​រដ្ឋបាល​តា​គ្រាម​ក្រុមប្រឹក្សាឃុំ រួម​និង​កម្លាំង​ជុំនាញ​ពេទ្យ​ខេត្ត បានធ្វើកា​ត្រួត​ពិនត្យ​សាកសព​ស្ត្រី​រងគ្រោះ អ៊ុំ​សុភណ្ឌ័ ភេទ​ស្រី​អាយុ​42​ឆ្នាំ នៅ​ក្រុម​ទី​7​ភូមិ​អូរ​តា​ពៅ​ឃុំ​តា​គ្រាម ស្រុក​បាណន់ ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាល សុវណ្ណ នៅវេលា​ម៉ោង​ប្រហែល​18,00 ថ្ងៃទី​16 ខែ​9 ឆ្នាំ​2017 ។ ដែល​ជា​លទ្ធផល  សាកសព​មាន​ហៀរ​ទឹកមាត់​លាយ​ឈាម ។ ប្រដាប់​ភេទ​មាន​ទឹករំអិល​ហូរ​លាយ​ឈាម​។ -​ខ្នងដៃ​ស្តាំ​មាន​ស្នាម  មុត​មួយកន្លែង​ដោយ​វត្ថុ មុត​ស្រួច​។ -​កដៃ​ស្តាំ​ផ្នែក​ខាងក្នុង មាន​ស្នាម​មុត​01​កន្លែង ដោយ​វត្តុ​មុតស្រួច​និង​មាន​ឈាម​ហូរ​ផង​។  -​ភ្លៅ​ឆ្វេង​ផ្នែក​ខាង ក្រៅ​មាន​ស្នាម​មុត​ស្រួច 1​កន្លែង​ដោយ​វត្ថុ​មុត​ស្រួច​។​

​សមត្ថកិច្ច​បញ្ជាក់ថាៈ ក្រោយពី​ពិនិត្យ​សាកសព​ជនរងគ្រោះ​អ៊ុំ​សុភណ្ឌ័ រួច​បាន​ប្រគល់ ទៅ អោយ​ឈ្មោះ​នង អេ​លី យ៉ាជា​ប្តី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សូមបញ្ជាក់​ថាៈ ជន​រង គ្រោះ ត្រូវបាន ប្តី នាំយក​មក​ពិនិត្យ​ផ្ទៃពោះ​ដែល​គ្រប់​ខែ​នៅ​មន្ទីរពេទ្យ ពហុ​ព្យាបាល សុវណ្ណ នៅ​បាត់ដំបង  ហើយក៌​បាន​ស្លាប់​នៅ​ទីនោះ​បន្ទាប់​ពី​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​និង​ចាក់​ថ្នាំ បណ្តោង​សេរ៉ូម ៕

 

img20170918a (1) img20170919ch1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.