ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ទប់ស្កាត់​សកម្មភាព​លួច​នេសាទ​នៅ​តំបន់​អភិរក្ស និង​ទប់ស្កាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​

អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ទប់ស្កាត់​សកម្មភាព​លួច​នេសាទ​នៅ​តំបន់​អភិរក្ស និង​ទប់ស្កាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​បន្ដ បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ទប់ស្កាត់​សកម្មភាព​លួច​នេសាទ​នៅ​តំបន់​អភិរក្ស និង​ទប់ស្កាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នានា ជាពិសេស​ឧបករណ៍​ឆក់​ត្រី និង​ឧបករណ៍​ដែល​ច្បាប់​ហាមឃាត់​។​

​លោក​ក៏​បាន​ការកោតសរសើរ និង​អរគុណ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី អាជ្ញាធរ​ដែនដី ក្រុង ស្រុក មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​ដែល​ខិតខំ​ចូលរួម ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត បាន​យ៉ាង​ល្អប្រសើរ អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ព្រមទាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​។​

​បន្ថែម​ពី​នេះ លោក​អភិបាលខេត្ត បាន​អរគុណ​ដល់​មន្ទីរ​-​អង្គភាព​ក្នុង​ខេត្ត ក៏​ដូចជា​ក្រុមហ៊ុន​នានា​ដែល​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ជាមួយ​រដ្ឋបាល​ខេត្ត​ដល់​ដំណេីការ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២​ខាងមុខនេះ​។​

​លោក​អភិបាលខេត្ត បាន​ដាក់​ចេញ​នៅ​ទិសដៅ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖
*​ទី​១៖ ត្រូវ​បន្ត​ជំរុញ​ប្រជាពលរដ្ឋ និង​កម្មករ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ឲ្យទៅ​ចាក់​វ៉ាក់សាំង ឲ្យបាន​គ្រប់ៗ គ្នា ជាពិសេស ដូសទី​៣ ដូសទី​៤ និង​ដូសទី​៥
*​ទី​២៖ គ្រោះមហន្តរាយៈ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​អប់រំ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ មាន​វិធានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​កើតមានឡើង​ជា​យថាហេតុ​
*​ទី​៣៖ មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​ចាត់វិធានការ​ត្រៀម​បង្ការ​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ ដំណាំ​ផ្សេងៗ និង​ទប់ស្កាត់​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ និង​ត្រៀម​ស្តារឡើងវិញ នៅតាម​ឃុំ​ដែល​ទទួលរង​ផលប៉ះពាល់​លិច​ស្រូវ​ខូចខាត​ធ្ងន់ធ្ងរ​
*​ទី​៤៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ពិនិត្យ​ចំពោះ​ទីតាំង​ដែល​ធ្លាប់​មាន​លេង​ល្បែងស៊ីសង​ខុសច្បាប់​ដូច​ភ្លៀងរលឹម ដែល​ជ្រក​ក្រោមរូបភាព​ហាង​កាហ្វេ ហាង​បាយ និង​រូបភាព​ផ្សេងទៀត​
*​ទី​៥៖ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​
*​ទី​៦៖ បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ជា​ពិសេស​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព និង​ត្រួតពិនិត្យ​ជាប្រចាំ​រថយន្ត​ដឹក​កម្មករ ដើម្បី​បង្ការ​គ្រោះថ្នាក់​
*​ទី​៧៖ អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ពិនិត្យមើល​ការសាងសង់​សំណង់​អណាធិបតេយ្យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ទីតាំង​អាជីវកម្ម​ពុះ​ដី​ឡូតិ៍ អាជីវកម្ម​ផ្ទះល្វែង​សម្រាប់​លក់ ត្រូវ​ជំរុញ ឲ្យមក​សុំ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​តាម​ប្រកាស​ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អ​ច​ន​វត្ថុ មិន​អនុញ្ញាត​ឲ្យ​លក់ដូរ មុន​សុំច្បាប់​អាជីវកម្ម​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.