ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​គ្រោះធម្មជាតិ​ក្នុង​សង្កាត់​អូរ​ក្រ​សារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ​សមាជិក​គណបក្ស អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ និង​ខ្យល់ក​ន្ទ្រា​ក់​ចំនួន ០៧ គ្រួសារ ស្ថិតនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​ព្រៃធំ ក្រុងកែប​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ លោក កែ​ន សត្ថា និង​ក្រុមការងារ ក៏បាន ពាំនាំ​នូវ​អំណោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា  រួម​មាន​គ្រឿងឧបភោគ បរិភោគ​មួយចំនួន និង​ថវិកា សរុប​ចំនួន ២,៥០០,០០០​រៀល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ រងគ្រោះ​ចំនួន​០៧​គ្រួសារ​ខាងលើ ផងដែរ​។​

​ជាមួយនេះ លោក​ក៏​បាន​លើកឡើង​ថា រយៈពេល​កន្លងមក​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប តែងតែ​មាន​ពំនូល​ខុស​ត្រូវ​គ្រប់បែបយ៉ាង​ក្នុងការ​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​តំបន់ និង​មាន​ទិសដៅ​ចម្បង​ក្នុង​ការងារ​ចុះ​តាម​មូលដ្ឋាន​នានា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ សំណូមពរ ក៏ដូចជា​បញ្ហា ប្រឈម​ផ្សេងៗ ពិសេស​ពិនិត្យ​ជាក់ស្តែង​ទៅ​លើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​។​ហើយ​អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ ក្រោយពី​ទទួល​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទិន​នឹង​ករណី​មាន​ខ្យល់ក​ន្ទ្រា​ក់​បក់បោក​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​អូរ​ក្រសារ ទើប​ក្រុមការងារ​គណបក្ស ឆ្លៀត​ពេល​មក​សាកសួរ​សុខទុក្ខ​និង​នាំយក​នូវ​សម្ភារៈ​រួមជាមួយ​ថវិកា​មួយចំនួន​ដើម្បី​ផ្តល់ជូន​ពួក​គាត់​តែ​ម្តង​។​

​នេះ​ជា​ទឹកចិត្ត​ដ៏​ប្រពៃ​ហើយក៏​ជា​ទំនៀមទម្លាប់​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជានិច្ចកាល​តែងតែ គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ សន្យា​អ្វី​គឺ​ធ្វើឲ្យបាន មិន​ដូច​ក្រុមបក្សនយោបាយ​បោកប្រាស់​មួយចំនួន​គិតតែ​ជេរប្រមាថ អួតអាង​ខុស​ទំនង និង​ដើរ​សន្យា​ខ្យល់​គ្មាន​ការពិត គ្មាន​ការទទួលខុសត្រូវ​នោះទេ ៕
​ណា​រិទ្ធ​

 

img20170918ch1 (3) img20170918ch1 (1) img20170918ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.