ខេត្ដស្វាយរៀង៖ នៅវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ក្រោយពីទទួលបានព័ត៌មានថាមានការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែល ានទីតាំង ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីលួចលេងល្បែងខាងលើភ្លាមៗ។
ជាលទ្ធផលសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនដូចជា៖ រថយន្ត ០១គ្រឿង, ម៉ូតូ ០៥គ្រឿង និងមាន់ជល់ចំនួន ០២ក្បាល ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែង រួមនឹងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
សមត្ថកិច្ចសូមអរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។
ប្រសិនបើមានករណីផ្រេងៗសូមទំនាក់ទំនងផ្តល់ព័ត៌មាន មកកាន់ទូរស័ព្ទ ក្តៅ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខ 097 77 80 007 ៕




