ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ដឹកនាំកិច្ច​ប្រជុំ​ទទួលភារកិច្ច ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាបតី​ តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ដឹកនាំកិច្ច​ប្រជុំ​ទទួលភារកិច្ច ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាបតី​ តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានដឹកនាំកិច្ច​ប្រជុំ​ទទួលភារកិច្ច ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាបតី​ តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់​ ក្នុងខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំ​នេះក៏មានការអញ្ជើញចូលរួមពី​លោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក​ ទាំង៩ នៅសាលប្រជុំតូច​ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ។
បន្ទាប់ពីចប់កិច្ចប្រជុំ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានត្រួតពិនិត្យកម្លាំង ដេីម្បី​ធ្វេីការបែងចែក​តួនាទី-ភារកិច្ច​ ចុះតាមគោលដៅ​ ការពារសន្តិសុខ​ សុវត្ថិភាព​ ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងឱកាសអញ្ជេីញមកខេត្តបន្ទាយមានជ័យ ។
ក្នុងនោះដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកងរាជអាវុធហត្ថ​ទាំងអស់ ត្រូវពង្រឹងតាមគោលដៅរៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត សំដៅធ្វេីយ៉ាងណា ការពារសុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាលប្រកបដោយឆន្ទៈ​ និងស្មារតីទទួលខុសត្រូវ​តាមតួនាទី​-ភារកិច្ចរបស់ខ្លួន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.