ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​សមត្ថកិច្ច​ជលផល​រង​ការរិះគន់ រឿង​ជិះសេះ​លែងដៃ​អត់​បង្ក្រាប​បទល្មើស​នេសាទ​ឧបករណ៍​មង​គ្រប និង មង​ចៃរ៉ា ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង និង ខេត្ត​កំពង់ធំ

​សមត្ថកិច្ច​ជលផល​រង​ការរិះគន់ រឿង​ជិះសេះ​លែងដៃ​អត់​បង្ក្រាប​បទល្មើស​នេសាទ​ឧបករណ៍​មង​គ្រប និង មង​ចៃរ៉ា ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង និង ខេត្ត​កំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អោយដឹងថា សព្វ​ថ្ងៃ​ក្រុម​ទូក​នេសាទ​ប្រើ​ឧបករណ៍​មង​គ្រប​(​មង​បង្ក្រាប​)​ប្រភេទ​បី​ជាន់ និង​មង​ចែ​រ៉ា រាប់រយ​ទូក​បាន​នឹង​កំពុង​ចេញ​ធ្វើ​សកម្មភាព​នេសាទ​ស្ទើរ​គ្រប់​ទី កន្លែង​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង ចាប់​ពី​ព្រំប្រទល់​កោះ​លង្វែក ស្ថិតក្នុង​ឃុំ​កំពង់ត្រឡាច​ក្រោម តាម​បណ្តោយ​ដង​ទន្លេសាប​រហូត​ដល់​ឃុំ​ឆ្នុកទ្រូ​ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់​សណ្តាយ ខេត្ត​កំពង់ធំ ក្រុម​នេសាទ​ទាំងនោះ បានធ្វើ​សកម្មភាព​នេសាទ​តាម​ទន្លេ​ដូចជា​ចំណុច​ភូមិ​កំពង់ត្រឡាច​ក្រោម ភូមិ​តា​ជេស ភូមិ​កំពង់ប្រាសាទ ភូមិ​កន្លែង​ភេ បទ​អន្លង់ ទន្លេ​ព្រែក​យួន ទន្លេ​កំពង់ឆ្នាំង រហូត​ដល់​ទន្លេ​ឃុំ​ឆ្នុក​ទ្រូ និង ឃុំ​ផាត់​សណ្តា​យ ។ ទូក​នេសាទ​ខាងលើ​សុទ្ធសឹង​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ខ្យល់ សម្រាប់​មុជ​ទឹកដោះ​គល់ឈើ ឬ​សម្រាស់​នៅពេល​ជាប់​ម្តង ហើយ​ឧបករណ៍​នេះ​គឺ​បាន​ចាប់​ត្រី​មិន​រើសមុខ ទោះ​បើ​ស្ថិត​ក្នុង​ទឹក​ជម្រៅ​ណា​ក៍​ដោយ​មិន​អាច​គេច​រួច​បាន​ឡើយ ឧបករណ៍​ខាងលើ​ត្រូវបាន​ច្បាប់​ជលផល​ហាមឃាត់​ដែល​មិន​មានចែង​ក្នុង​ច្បាប់​ឡើយ ។​

​ពាក់ព័ន្ធ​ឧបករណ៍​មង​គ្រប និង​មង​ចៃរ៉ា​នេះ​ផងដែរ កាលពី​ឆ្នាំ​២០១៣-២០១៤ កន្លង​ទៅ​ត្រូវបាន​ក្រុម​អ្នក​នេសាទ​បាន​បង្កើត​ជា​ក្រុម​នេសាទ​ស្រាវជ្រាវ ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​បាន​ធ្វើ​សកម្មភាព​នេសាទ ដូច​ឧបករណ៍​នេសាទ​ផ្សេងៗ​ផងដែរ ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​លប់ចោល ព្រោះ​នៅក្នុង​ច្បាប់​ជលផល​មិន​មានចែង ។​

​ប្រភព​បាន​បន្ត​អោយដឹងថា ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​មង​គ្រប និង មង​ចៃរ៉ា​ខាងលើ ភាគច្រើន​ជា​ប្រជា​នេសាទ​មកពី​ខេត្ត​កណ្តាល ដោយ​បាន​មក​ស្នាក់នៅ​និង​រកស៊ី​ណៅ​ភូមិ​ចុង​កោះ ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ខ្លះទៀត​បាន​ទៅ​ស្នាក់នៅ និង​រកស៊ី​នៅ​ឃុំ ឆ្នុក​ទ្រូ ហើយ​អ្នក​ទាំងនោះ​បាន​ពឹងពាក់​និង​មាន​មេខ្យល់​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច ដោយ​នៅ​កំពង់ឆ្នាំង មានឈ្មោះ យ៉ើ ជនជាតិ​ឥស្លាម​ជា​អ្នកសម្របសម្រួល ក្នុង​ការប្រមូល​លុយ​រត់ការ​បង់​អោយ​គ្រប់​សមត្ថកិច្ច​ទាំងអស់ ចំណែក​នៅ​ឃុំ​ឆ្នុកទ្រូ​មានឈ្មោះ យ៉ា ជនជាតិ​វៀតណាម និង​ឈ្មោះ វី ភេទ​ស្រី ជនជាតិ ឥស្លាម នៅ​កោះ​ម​នោ ជា​អ្នកសម្របសម្រួល​ប្រមូល​លុយ​រត់ការ​បង់​អោយ​សមត្ថកិច្ច ខេត្ត​កំពង់ឆ្នាំង និង ខេត្ត​កំពង់ធំ  ។

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដែល​ទើប​ឡើង​តំណែង​ថ្មី បានអោយដឹងថា លោក​ជាប់រវល់​នៅ​ខេត្តសៀមរាប លោក​អោយ​សួរ​ទៅ លោក​ម៉ូត សៀង​ហេង ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ឃុំ​ឆ្នុក​ទ្រូ ។ លោក ម៉ូត សៀង​ហេង បាន​ប្រាប់​អោយដឹងថា ចាំ​លើក​អោយ​កម្លាំង​ទៅ​ត្រួត​ពិនត្យមើល​សិន ៕

 

20150320ch1 (2) 20150320ch1 (3) 20150320ch1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.