ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម ឌិ​ត ទីណា ​រដ្ឋមន្ត្រី​កសិកម្ម​ថ្មី ចាប់ផ្តើម​ការងារ​ដំបូង ដោយ​ចុះ​ពិនិត្យ​ទីតាំង​ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

ឯកឧត្តម ឌិ​ត ទីណា ​រដ្ឋមន្ត្រី​កសិកម្ម​ថ្មី ចាប់ផ្តើម​ការងារ​ដំបូង ដោយ​ចុះ​ពិនិត្យ​ទីតាំង​ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ចាប់ផ្តើមប្រ​ទ្បូ​ក​ក្នុង​ការងារ​ថ្មីថ្មោង​របស់​ឯកឧត្តម ដោយ​ចុះ​បំពេញ​បេសកកម្ម​ពិនិត្យមើល​តំបន់​សំខាន់ៗ​ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ចែក​ជូន​នូវ​ជំនួយ​សម្រាប់​ការស្តារ​ទ្បើង​វិញ​ទាក់ទង​វិសយ័​កសិកម្ម​។​

​ការចុះ​បេសកកម្ម​នោះ​ធ្វើ​ទ្បើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​វាយតម្លៃ​ការខូចខាត​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ដោយ​គ្រោះទឹកជំនន់ រួម​ទាំង​ការ​បែងចែក​ការងារ​ដល់​មន្ត្រី​ពាក់​ពន្ធ័ កាល​ពី​ម្សិលមិញ​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​។​

​នៅ​ព្រឹក​នេះ ឯកឧត្តម រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​អមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឆ្ពោះ​ទៅ​ជួប​បងប្អូន​ប្រជាកសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ក្រចេះ​។​

​តាមរយៈ Facebook ផ្លូវការ​របស់​ខ្លួន ឯកឧត្តម ឌិ​ត ទីណា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​បន្ទាប់​ពី​ប្រជុំ​វាយតម្លៃ និង​ចាត់ចែង​ការងារ​នៅ​ក្រសួង​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ ថ្ងៃនេះ​បេសកកម្ម​តាម​ខេត្ត​របស់​ខ្ញុំ​ចាប់ផ្ដើម​ជា​ផ្លូវការ ទៅ​តាម​បណ្តា​ទីតាំង​ដែល​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ចែក​ជូន​នូវ​ជំនួយ​សម្រាប់​ស្តារឡើងវិញ​នូវ​ការខូចខាត​។ ការងារ​នេះ ចាំបាច់​និង​បន្ទាន់​ណាស់ ដើម្បី​ធានា​ថា បងប្អូន​ប្រជាកសិករ​យើង លោក​បាន​ទទួល​ពូជស្រូវ​សម្រាប់​ដាំ​ដុះ​ឡើងវិញ​ទាន់ពេលវេលា នៅពេល​ដែល​ទឹក​ចាប់​ស្រក​ទៅវិញ​។​

​នា​ព្រឹក​នេះ ខ្ញុំ​មាន​ឱកាស​អមដំណើរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឆ្ពោះ​ទៅ​ជួប​បងប្អូន​ប្រជាកសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ក្រចេះ​»​។​

​សូមជម្រាបថា ឯកឧត្តម ឌិ​ត ទីណា បាន​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២​។​

​ក្រោយ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី ឯកឧត្តម​បាន​កំណត់​ការងារ​អទិភាព​នៅ​ចំពោះមុខ ដែល​ឯកឧត្តម​ត្រូវ​ដោះស្រាយ​ក្នុង​ជំហាន​ដំបូង គឺ​ដោះស្រាយ​បញ្ហា​របស់​ប្រជាកសិករ ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​គ្រោះទឹកជំនន់ ដើម្បី​ផ្តល់​ពូជស្រូវ និង​ដំណាំ​ជា​បន្ទាន់​ដល់​កសិករ ដើម្បី​ស្តារ​ការដាំដុះ​ឡើងវិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.