ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ក្រោយចូលកាន់តំណែងជារដ្ឋមន្រ្តីកសិកម្មថ្មី លោក ឌិត ទីណា នឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃស្អែក ដើម្បីចាត់ចែងចុះចែកពូជស្រូវ និងពូជដំណាំ ជូនកសិកររងផលប៉ះពាល់ដោយទឹកជំនន់ឲ្យបានឆាប់បំផុត .

ក្រោយចូលកាន់តំណែងជារដ្ឋមន្រ្តីកសិកម្មថ្មី លោក ឌិត ទីណា នឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃស្អែក ដើម្បីចាត់ចែងចុះចែកពូជស្រូវ និងពូជដំណាំ ជូនកសិកររងផលប៉ះពាល់ដោយទឹកជំនន់ឲ្យបានឆាប់បំផុត .

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឌិត ទីណា ​រដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សម្រាប់ការងារអទិភាពនៅចំពោះមុខ ដែលលោកត្រូវដោះស្រាយក្នុងជំហានដំបូង បន្ទាប់ប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម គឺដោះស្រាយបញ្ហារបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដោយក្នុងពេ​លឆាប់ៗនេះ លោកនឹងចាប់ផ្តើមចុះ ទៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់​​ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កដោយទឹកជំនន់ ដែលបានបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើននៅទាំងប្រទេស ផ្តល់ពូជស្រូវ និងដំណាំជាបន្ទាន់ដល់កសិករ ដើម្បីស្តារការដាំដុះឡើងវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ពិធី ប្រកាសចូលកាន់តំណែងរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​នា​រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការតែងតាំង និងរៀបចំពិធីឡើងនេះ គឺបានធ្វើយ៉ាងលឿន ហើយនៅសល់តែនីតិវិធីបន្តិចបន្តួច និងការចាត់តាំងការងារខ្លះនៅក្នុងក្រសួងដែលខ្ញុំត្រូវធ្វើ ក្រៅពីនេះខ្ញុំនឹងត្រូវចេញទៅតាមខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធជាមួយនឹងគ្រោះទឹកជំនន់។ ថ្ងៃស្អែកខ្ញុំនឹងមានការប្រជុំចាក់ការមួយចំនួន ហើយប្រហែលជាថ្ងៃខានស្អែក នឹងរៀបចំផែនការចុះតាមបណ្តាខេត្ត បណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញ នូវការខូចខាត»។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងក៏នៅមាន កិច្ចការបន្ទាន់មួយចំនួនទៀត ដែលត្រូវបន្តអនុវត្ត ក្នុងគោលដៅដោះស្រាយ​បញ្ហាប្រឈម ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ជាអទិភាព ក្នុងគោលដៅបន្តជំរុញ ប្រែក្លាយកសិកម្ម កម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃប្រកបដោយបរយាបន្ន និងមាននិរន្តភាពធននឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ»។
ទន្ទឹមគ្នានេះ ការងារចំពោះមុខដែលត្រូវធ្វើបន្ត គឺស្វែងយល់ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ អំពីបញ្ហាប្រឈមរបស់ប្រជាកសិកម្ម ធុរជន វិនិយោគិន ព្រមទាំងអ្នកប្រើប្រាស់​ ដើម្បីផ្តល់នូវដំណោះស្រាយជាក់ស្តែង និងសមស្របសម្រាប់ការបង្កើនចំណូល កាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងកសិករ តាមរយៈការពង្រីកទីផ្សារបន្ថែម ជាពិសេសទីផ្សារដែលមានសក្តានុពលមួយចំនួន និងផ្តល់បច្ចេកទេសផលិត និងពូលផលិតផលដែលចំគោលដៅទីផ្សារ និងកែសម្រួលខ្សែច្រវាក់តម្លៃ សំដៅកាត់បន្ថយឈ្មួញកណ្តាល ។ លើសពីនេះទៀត នឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការអនុវត្តមុខងារស្ថាប័ន និងតួនាទីរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្តល់ឱកាស និងមធ្យោបាយ និងការបណ្តុះបណ្តាល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
លោកបានឱ្យដឹងទៀតថា «ក្រៅពីនេះក្នុងរយៈពេលមធ្យម ខ្ញុំបាទសូមជម្រាបជូននូវវិធានការជាក់ស្តែងមួយចំនួន ​​ដូចជាលើកកម្ពស់ការសិក្សា ស្រាវជ្រាវ ស្វែងរកវិធីសាស្រ្តជាក់ស្តែងល្អ និងបច្ចេកវិទ្យាថ្មី ដែលអាចអនុវត្តបាន ដើម្បីផ្សព្វផ្សាយជូនកសិករ និងអ្នកប្រកបរបរកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយដៃគូអភិវឌ្ឍ និងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីជំរុញបើកទីផ្សារឱ្យបានទូលំទូលាយថែមទៀត សម្រាប់ផលិតផលកម្ពុជា។​ ព្រមទាំងពង្រឹងការគ្រប់គ្រង់ដីសម្បទានសេដ្ឋកិច្ច ធនធានព្រៃឈើ និងជលផល ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសក្តានុពលវិស័យកសិករសម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.