ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បណ្តុះបណ្តាល​ស្តីពី​អនាម័យ​និង​សុវត្ថិភាព​ចំណីអាហារ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ដើម្បី​លើកកម្ពស់​ការយល់ដឹង​នូវ​គុណភាព​អា​នាម័យ​ម្ហូបអាហារ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​កែប សហការ​ជាមួយ​មន្ទីរ​សុខាភិបាល បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​អា​នាម័យ​និង​សុវត្ថិភាព​ចំណីអាហារ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី លោក ស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត​កែប លោក​សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​លោក ប៊ុន យោង អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ និង​ក្រុម​អាជីវករ​ដែល​លក់ដូ​រ​ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន ឆ្នេរកែប​ទាំងមូល​ផងដែរ​។​

​ដោយ​ផ្អែក​តាម​ខ្លឹមសារ​នៃ​វគ្គ​បណ្តុះបណ្តាល ក៏​បាន​បង្ហាញ​ទិសដៅ​រួម ផ្តោត​ការ​សំខាន់​ទៅលើ​កត្តា​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​ជា​ចម្បង និង​ផ្អែក​តាម​បទ​បង្ហាញ ស្តីពី​ផែនការ​និង​សកម្មភាព​របស់​អង្គភាព​អនុវត្ត​គម្រោង​មន្ទីរ​ទេសចរណ៍​ឆ្នាំ​២០១៧​និង​ចំណារ​ឯកភាព​របស់ លោក ទិត ចន្ថា ចុះ​ថ្ងៃ​ទី​០៨​ខែ​សីហា ឆ្នាំ​២០១៧​។​ហើយ​នេះ​ក៏​ដើម្បី​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​នូវ​គុណភាព​អនាម័យ​ម្ហូប អាហារ និង​សេវាកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ក្នុង​ក្រុង​កែបឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​នាឱកា​ស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ នៅពេល​ខាងមុខ​នេះ​។​

​លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ដោយ​ជម្រុញ​ដល់​ក្រុម​អាជីវករ​ទាំងអស់ ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​សំខាន់ៗ​របស់​អាជ្ញាធរ​និង​ជំនាញ ហើយ​ត្រូវ​ចេះ​យល់ដឹង​ពី​ហានិភ័យ​ផ្សេងៗ ដែល​បណ្តាលមកពី​កត្តា​ខ្វះ​អនាម័យ ពិសេស​ផ្នែក​ចំណីអាហារ​គ្រប់ជំពូក​ដែល​កំពុង​ដាក់​តាំង​លក់​ចែកចាយ​តាម​តំបន់​នៃ​រមណីយដ្ឋាន​ខេត្ត​កែប​យើង​ទាំងមូល​។​ធ្វើ​បែប​នេះ​ដើម្បី​ទាំងអស់គ្នា ព្រោះ​ការយល់ដឹង​ស្តី​ពី​អនាម័​យ ពិត​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ សម្រាប់​ជួយ​ទ្រទ្រង់​សុខភាព និង​សុខមាលភាព របស់​មនុស្ស​ទូទៅ​ផងដែរ​។​

​ដូច្នេះ​សង្ឃឹមថា ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ បងប្អូន​អាជីវករ​លក់ដូរ​តាម​មាត់​ឆ្នេរកែប​ឬ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា នឹង​អនុវត្ត​គោលការណ៍ ដែល​បាន​ណែនាំ​ខាងលើ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឲ្យ​ស័ក្ក​សម​ជា​រមណីយដ្ឋាន​មាន​ភាព​បៃតង ស្រស់​ស្អាត​និង​ជា​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន គឺ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត ដែល​ខេត្ត​យើង​ទើបតែ​ទទួលពាន​រង្វាន់​ដ៏​ល្បីល្បាញ​ក្នុង​ប៉ែក​អា​សី​ុ នៅ​ទីក្រុង​ដា​រ៉ូ​សាឡឹម នៃ​ប្រទេស​ប្រ៊ុយណេ​កន្លងទៅនេះ ៕
​ណា​រិទ្ធ​

 

img20170915ch (1) img20170915ch (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.