ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ស្នងការខេត្តបន្ទាយមានជ័យ ណែនាំដល់ម្ចាស់ទីតាំងអស់ត្រូវធ្វើស្ថិតិពីការស្នាក់នៅរបស់ជនបរទេសក្នុងទីតាំងខ្លួនឲ្យបានច្បាស់លាស់

ស្នងការខេត្តបន្ទាយមានជ័យ ណែនាំដល់ម្ចាស់ទីតាំងអស់ត្រូវធ្វើស្ថិតិពីការស្នាក់នៅរបស់ជនបរទេសក្នុងទីតាំងខ្លួនឲ្យបានច្បាស់លាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ដបន្ទាយមានជ័យ៖ ស្នងការខេត្តបន្ទាយមានជ័យអំពាវនាវឲ្យម្ចាស់ និងតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ផ្តល់ពត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅរបស់ជនបរទេស លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់លោក លោកស្រី ម្ចាស់និងតំណាង រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងអស់ត្រូវចូលរួម សហការណ៍ផ្តល់ពត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅរបស់ជនបរទេស ដែលកំពុងធ្វើការ និងធ្វើអាជីវកម្ម ឬស្នាក់នៅតាមទីតាំងអាជីវកម្មរបស់លោកអ្នក ដើម្បីសមត្ថកិច្ចជំនាញងាយស្រួលក្នុងអនុវត្តន៍ការងារ និងគ្រប់គ្រងជនបរទេស និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្គម។

លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានចេញនូវបទបញ្ជាយ៉ាងក្តៅគគុក ស្តីពីការគ្រប់គ្រងជនបរទេស ជាអន្តោប្រវេសន៍ ដែលមកស្នាក់នៅប្រកបអាជីវកម្មផ្សេងៗទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ គិតឡើងទាំងការផ្តល់លិខិតឆ្លងដែន ទិដ្ឋាការកាងារ និង ទេសចរណ៍។ ក្នុងករណីបើរកឃើញថា មានការលាក់បាំង ឬផ្តល់ទីតាំងឲ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ សមត្ថកិច្ចជំនាញអនុវត្តន៍ ធ្វើការផាកពិន័យ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.