(ភ្នំពេញ)៖ សូមអនុមោទនាត្រេកអរជ្រះថ្លា! ពិធីដង្ហែអង្គកឋិនទានសាមគ្គីនិងវេរប្រគេនជីវរចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តឧត្តរាវតី របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ អមដំណើរចូលរួមដោយ គណៈអភិបាល គណៈនាយក សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។ បច្ច័យសរុបក្នុងអង្គកឋិនទានសាមគ្គីមានចំនួន ៣០,៩៨៧,៥០០ រៀល និង ១,៣៣២ ដុល្លា អាមេរិក។
សូមឧទ្ទិសបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លានៃអង្គកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិការ បុព្វការីជន និងក្មួយៗ ដែលជួបឧប្បទវហេតុក្នុងការលិចទូក ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងជូនបុណ្យកុសលដល់ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណ:ឣភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់ឣាវុធ ទាំងឣស់ និងលោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្តសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




