ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ព្រះរាជ​ពិធី​បុណ្យខួប​ទី​១០០ នៃ​ទិវា​ប្រសូត និង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១០​ឆ្នាំ​

​រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ព្រះរាជ​ពិធី​បុណ្យខួប​ទី​១០០ នៃ​ទិវា​ប្រសូត និង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១០​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​) នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​ព្រះរាជដំណាក់​ក្នុង​ក្រុង​សៀមរាប រដ្ឋបាល​ខេត្ត​សៀមរាប​បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​ខួប​ទី​១០០ នៃ​ទិវា​ប្រសូត និង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១០​ឆ្នាំ នៃ​ការ​សោយ​ទីវង្គត​របស់​ព្រះអង្គ ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ាង ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​លោកជំទាវ លោក​លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ អង្គភាព​ទាំងអស់​ក្នុង​ខេត្ត មន្ត្រី​អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ក្នុង​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ជាច្រើនរូប​។​

​ព្រះរាជ​ពិធី​បុណ្យ​នាឱកាស​នេះដែរ គឺ​ដើម្បី​បង្ហាញ​នូវ​សេចក្តី​គោរព​ស្រឡាញ់ លើស​ពី​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភក្ដីភាព​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃ​បាន របស់​ប្រជារាស្ត្រ​របស់ ព្រះ​បរម​រតន​កោដ្ឋ និង​រំលឹក​នូវ​គុណូបការៈ​គុណ​របស់​ព្រះអង្គ ដែល​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ដ នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ដែល​ជា​ពិសេស​នោះ គឺ​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​យើង ក្នុង​ការដណ្តើមយក​ឯ​ក​រាជ្យ​ជាតិ​ពី​អាណានិគមនិយម​បារាំង​សេស នា​ឆ្នាំ​១៩៥១ និង​ការទាមទា​នូវ​ប្រាសាទព្រះវិហារ​ខ្មែរ​មក​វិញ ពី​សំណាក់​សៀម​ឈ្លានពាន នា​ឆ្នាំ​១៩៦២ ការបង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​សមទ្ធិ​ផល​ធំៗ​ជាច្រើន​ផងដែរ​។ ក្នុងឱកាស​នោះ​ដែរ ក្នុងនាម​ជា​កូន ជា​ចៅ ចៅទួត ចៅ​លួត របស់​ព្រះអង្គ សូម​សម្តែង​ឱ្យឃើញ​ពី​ក្តីសោកស្តាយ អាឡោះអាល័យ នឹកឃើញ​នូវ​ព្រះ​គុណូបការៈ​ដ៏​ថ្លៃថ្លា និង​វិសេសវិសាល​ដ៏​ឧត្តុង្គឧត្តម ចំពោះ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា ដែល​បាន​បន្សល់ទុក​នូវ​សមទ្ធិ​ផល​ជាច្រើន សម្រាប់​ជាតិ​មាតុភូមិ សម្រាប់​កូនចៅ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស​។​

​គួររំលឹកថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ ពី​ឆ្នាំ​១៩៤១ ដល់​១៩៥៥ និង​ម្ដងទៀត​គឺ​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់ ឆ្នាំ​២០០៤ ។ ទ្រង់​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​០១ នឹង ២០​នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដោយ​ព្រះ​ជរា​ពាធ ក្នុង​ជន្មាយុ ៩០​ព្រះវស្សា​។ ព្រះ​សព​របស់​អតីតព្រះមហាក្សត្រ ត្រូវបាន​ដឹក​តាម​ជើងយន្តហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ នៅវេលា​ម៉ោង ៣​រសៀល​។​

​ជា​រៀងរាល់​ឆ្នាំ​រដ្ឋបាលខេត្ត​សៀមរាប តែងតែ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យ​ជាតិ ដើម្បី​បង្ហាញ​នូវ​ការគោរព​ស្រឡាញ់ ពោរពេញ​ទៅដោយ​ភក្ដីភាព​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃ​បានរ​បស់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ និង​រំលឹក​ថ្វាយ​ចំពោះ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្ត​សីហនុ ក្នុងការ​រំលឹក​នូវ​គុណូបការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​បន្សល់ទុក នូវ​ស្នា​ព្រះ​ហ​ស្ថ​នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ដល់​កូនចៅ​ជំនាន់​ក្រោយ​មក​ទល់​បច្ចុប្បន្ន​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.