ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អ្នកនាំពាក្យ​អគ្គស្នងការ ប្រាប់​ឲ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​លេខ Hotline 117 ក្នុងករណី​នគរបាល​ចរាចរណ៍​ឃាត់​ផាកពិន័យ ដោយ​គ្មាន​មូលហេតុ​

អ្នកនាំពាក្យ​អគ្គស្នងការ ប្រាប់​ឲ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​លេខ Hotline 117 ក្នុងករណី​នគរបាល​ចរាចរណ៍​ឃាត់​ផាកពិន័យ ដោយ​គ្មាន​មូលហេតុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទូរស័ព្ទ​រាយការណ៍​ទៅកាន់​លេខ Hotline 117 របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ក្នុងករណី​នគរបាល​ចរាចរណ៍​ឃាត់​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ពួកគាត់ ដើម្បី​ធ្វើការ​ផាកពិន័យ​ដោយ​គ្មាន​មូលហេតុ នៅ​ទូទាំង​ប្រទេស​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​គូសបញ្ជាក់ថា នៅ​គ្រប់​គោលដៅ​ទាំងអស់ ក្នុងករណី​បុគ្គល​មន្ដ្រី​នគរបាល​ចរាច​រណ៍​ណា​ប្រព្រឹត្ត​ខុស ដោយ​ឃាត់​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ផាកពិន័យ ដោយ​គ្មាន​មូលហេតុ​នោះ ពលរដ្ឋ​អាច​ទូរស័ព្ទ​ទៅកាន់​លេខ Hotline 117 ដើម្បី​ចាត់វិធានការ​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទទួលស្គាល់ថា បុគ្គល​មន្ដ្រីនគរបាល​គាត់​មាន​ភាព​ចន្លោះប្រហោង ពាក់ព័ន្ធ​វិន័យ​សីលធម៌ ហើយ​បើ​មាន​បញ្ហា​នោះ​យើង​មាន​ប្រព័ន្ធ 117 ទាន់​ហេតុការណ៍​។ ពលរដ្ឋ​គ្រាន់តែ​ទូរស័ព្ទ​ទៅ​ហើយ​ប្រាប់ថា ខ្ញុំ​នៅ​គោលដៅ​នេះ ឬ​គោលដៅ​នោះ ដោយ​ប្រាប់​ពី​ឈ្មោះ​របស់​មន្ដ្រី និង​អត្ដ​លេខ គាត់​បាន​ឃាត់​ផាកពិន័យ​ដោយ​គ្មាន​មូលហេតុ យើង​នឹង​ធ្វើការ​ភ្លាម​»​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ ក៏​បាន​ជំរុញ​បន្ថែមទៀត ប្រើប្រាស់​នូវ​ប្រព័ន្ធ Hotline 117 ដើម្បី​សុំ​ជំនួយ​អន្ដរាគមន៍​ផ្សេងៗ​ទៅកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ផង​ដែរ ដោយ​បម្រើ​ជូន​ប្រជាពលរដ្ឋ​២៤​ម៉ោង លើ​២៤​ម៉ោង មិន​គិត​ថ្ងៃ​ឈប់សម្រាក​នោះឡើយ​។​

​គួរ​ជម្រាប​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ មាន​មន្ដ្រី​នគរបាល​ចំនួន ១,០៤៦​នាក់ ត្រូវបាន​ដាក់​ពិន័យ​ក្រោយ​ប្រព្រឹត្ត​នូវ​កំហុស​ផ្សេងៗ​។ ដោយឡែក ចំនួន​៤០៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​តែម្ដង ដោយសារ​កំហុស​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការ​ឲ្យដឹងពី លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.