ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី ៣ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​ប្រចាំត្រីមាស​ទី ៤ ឆ្នាំ ២០២២

ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី ៣ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​ប្រចាំត្រីមាស​ទី ៤ ឆ្នាំ ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ នៅ​ព្រឹក​ទី​១៤ ខែ តុលា ឆ្នាំ ២០២២​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី ៣ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​ប្រចាំត្រីមាស​ទី ៤ ឆ្នាំ ២០២២ ក្នុង​ពិធី​នេះ​ដែរក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា រួមជាមួយ ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ​សាខា លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ​អនុសាខា ក្រុង ស្រុក​ទាំង ៨ ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន ២២ នាក់ ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​រួមមាន​៖
-​ប្រសាសន៍​បើក​អង្គប្រជុំ​ដោយ​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​
-​អាន​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​ត្រីមាស​បន្ទាប់​ដោយ​លោក​នាយក​សាខា
-​មតិ​លើកឡើង​របស់​គណៈកម្មាធិកា​រ​សាខា អនុសាខា​លើ​របាយការណ៍​ទាំង ២ និង​ទិសដៅ​ការងារ​អនុវត្ត​ត្រីមាស​បន្ទាប់
-​ការលើកឡើង​របស់​អនុសាខា​ក្រុង ស្រុក​ទាំង ៨ នូវ​សកម្មភាព​នៅ​ថ្នាក់​អនុសាខា និង​ចូលរួម​ពិនិត្យ​ទិសដៅ​ការងារ​បន្ត ។ ដោយ​ឯកឧត្តម ម៉ែន វិបុល​ប្រធាន​គណៈកម្មាធិការ មាន​ភារៈកិច្ច​បន្ទាន់ បាន​ប្រគល់​ភារកិច្ច​ជូន​លោក​ជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ដឹកនាំ​កិច្ចប្រជុំ​បន្ត ។​

​ក្រោយពី​បាន​ស្តាប់​មតិ​លើកឡើង​របស់​សមាជិក​គណៈកម្មាធិការ​សាខា អនុសាខា ក្នុង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ត្រីមាស​ទី ៤ លោកជំទាវ បាន​ផ្តល់​អនុសាសន៍ ដល់​អនុសាខា​ក្រុង ស្រុក​ទាំង ៨ ត្រូវ​តាមដាន​នូវ​ករណី​ប្រជាពលរដ្ឋ​រងគ្រោះ​កើតឡើង​ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​សាខា​ជា​បន្ទាន់ ដើម្បី​ឆ្លើយតប​បាន​ទាន់ពេលវេលា ។

​បន្ទាប់មក​លោក​ជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បានប្រគល់​ថវិកា​ឧបត្ថម្ភ​ប្រចាំខែ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ចៅ ភិ​រិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់​អនុសាខា​ស្រុក​ស្វាយជ្រំ​ដើម្បី​ទិញ​សម្ភារៈ ត្រៀម​បម្រុង​ឆ្លើយតប​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក ។​

​លោកជំទាវ​ក៏បាន​ឧបត្ថម្ភ​ថវិកា ៥០០ ដុល្លារ ដល់​អនុសាខា​ស្រុក​រមាស​ហែក ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​គ្រួសារ​អតីត​យុទ្ធជន ២០ គ្រួសារ នៅ​ឃុំ​អណ្តូង​ត្របែក ។ ឧបត្ថម្ភ​ដល់​អនុសាខា​ស្រុក​ចន្ទ្រា ២០០ ដុល្លារ មន្ត្រី​បុគ្កលិក​សាខា អនុសាខា ថវិកា​ចំនួន ១,៥៥០,០០០ រៀល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.