ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំដោយក្រាលប៊ូតុង!

ពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំដោយក្រាលប៊ូតុង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង) ÷នៅរសៀលថ្ងៃសុក្រ ៤ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ
លោក ហែម សុីណា អភិបាលនៃគណៈអភិបាល ស្រុករំដួល បានអញ្ជើញជាអធិបតីភាពប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំដោយក្រាលប៊ូតុងដែលមានប្រវែង១១០៧ម៉ែត្រឆ្លងកាត់២ភូមិគឺភូមិធ្មានឹងភូមិព្រៃចំការ នៃ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកក្រុមការងារស្រុកក្រុមហ៊ុនធ្វើផ្លូវលោកមេឃុំធ្មាក្រុមការងារឃុំលោកមេភូមិនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះលោកអភិបាលបានស៊ូសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ហើយបានផ្ដាំផ្ញើនៅចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម÷
– ឱ្យបងប្អូនចេះជួយថែរក្សាផ្លូវនេះទាំងអស់គ្នា។
– បើបងប្អូននៅជិតផ្លូវត្រូវការធ្វើផ្ទះសម្បែងយើងត្រូវធ្វើផ្ទះថយមកក្រោយដើម្បីឲ្យស្រឡះខាងមុខផ្ទះការពារយើងថ្ងៃទៅខាងមុខយើងត្រូវការពង្រីកផ្លូវកុំឱ្យមានផលប៉ះពាល់ដល់ផ្ទះយើងនឹងរបងផ្ទះយើង។
– បើបងប្អូនមានអាសន្នអន់ក្រឈឺស្កាត់ត្រូវការឡានពេទ្យជាបន្ទាន់បងប្អូនត្រូវទាក់ទងទៅស្រុកស្រុកនិងមានឡានពេទ្យជួយដឹកបងប្អូនដោយមិនគិតថ្លៃសោហ៊ុយ។
– បើមានបងប្អូននៅក្នុងឃុំមានជីវភាពក្រលំបាកត្រូវទាក់ទងទៅលោកមេភូមិមេឃុំនិងស្រុកដើម្បីឲ្យស្រុកជួយសម្រាលទុកដល់បងប្អូន…។

ប្រជាពលរដ្ឋមានសេចក្ដីត្រេកអរសប្បាយរីករាយដែលបានផ្លូវថ្មីនិងសូមអរគុណដល់លោកអភិបាលស្រុកនិងលោកមេឃុំដែលបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ផ្លូវខ្នល់ក្នុងស្រុកជូនដល់ពួកគាត់ឱ្យស្រួលក្នុងការធ្វើដំណើរ…។(សូមអរគុណ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.