លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលប្រជាជនវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លោក ឧត្តមសេនីយ៍ ស្នងការនគរបាលជាប់ព្រំដែនវៀតណាម ។
នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការននគរបាលខេត្តស្វាយរៀង បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលកិច្ចសហប្រតិ្តការ ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលវៀតណាម។
កិច្ចប្រជុំប្រារព្ធធ្វើនៅទីរួមខេត្តតៃនិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។




