ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោក ប៊ុត សុងគ្រី និង លោក ពេជ្រ ផានិត អាជីវករ នៅក្រុងប៉ោយប៉ែតបាននាំយក អង្ករ ចំនួន១តោន (១០០០គីឡូក្រាម)-មី ចំនួន ៣០កេសតូច មកប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យសម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់ដល់កងកម្លាំងពេលចុះបេសកម្មការងារផ្សេងៗ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ប៊ុត សុងគ្រី និង លោក ពេជ្រ ផានិត អាជវករ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលតែងតែផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាន សម្រាប់ជូនដល់កងកម្លាំងនគរបាល ក្នុងការចុះបំពេញបេសកម្មការងារ និងការងារសង្គម ផ្សេងៗ ។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងអំណរគុណដល់ លោកទាំង២ រកស៊ីទទួលទានមានបាន ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕




