ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចុះ​សួ​សុខ​ទុក​និង​នាំយក​អំណោយ ជូន​កម្លាំង​នគរបាល​ចុះ​ជួយ​រំដោះ​ទឹកជំនន់ និង​ច្រក​ដី​ដាក់​កា​រ៉ុង​បិត​ទឹក​បញ្ជៀ​សការ​ជន់​លិច នៅ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចុះ​សួ​សុខ​ទុក​និង​នាំយក​អំណោយ ជូន​កម្លាំង​នគរបាល​ចុះ​ជួយ​រំដោះ​ទឹកជំនន់ និង​ច្រក​ដី​ដាក់​កា​រ៉ុង​បិត​ទឹក​បញ្ជៀ​សការ​ជន់​លិច នៅ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទា​យ​មានជ័យ​: លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ និង​ជា​អនុគណ​:​ទ្រទ្រង់​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ បាន​ដឹកនាំ លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍​ស្នងការរង និង​សប្បុរសជន អញ្ជើញ​ចុះ​សួ​សុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ប្រគល់​ជូន​កងកម្លាំង​ដែល​ឈរជើង ជួយ​បូមទឹក​ចេញ និង​បិទ​ទំនប់ នៅ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២​នេះ ។​

​ក្នុងនោះ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ ក៏​បាន​ឧបត្ថម្ភ​ទឹក​សុទ្ធ​កម្ពុជា ចំនួន ៥០​កេស និង​ថវិកា ១,០០០,០០០ រៀល (​មួយ​លាន​រៀល​) ឧបត្ថម្ភ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ ក្នុង​មួយ​វរ​២០​មុឺន​រៀល និង​ផែន ២០​មុឺន​រៀល និង លោក អ៊ុក ប៉ូ​លី​រ៉ា នាយក​ធនាគារ​ប្រៃសនីយ៍ និង​លោកស្រី វរសេនីយ៍ត្រី ផេង ម៉ា​រី​ដា នាយ​ផ្នែក​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ឧបត្ថម្ភ អង្ករ ២០​គី​ឡូ ចំនួន ៣០​កា​រ៉ុង ទឹកត្រី ១០​យួរ ទឹក​សុ​ី​អុីវ ១០​យួរ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​ការហូបចុក អំឡុងពេល ជួយ​ទប់​ទឹក​កុំឱ្យ​ហូរ​ចូល​និង​បូមទឹក​ចេញ​ដែល​កំពុង​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​បរិវេន​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ក្រើនរំលឹក​ដល់​កង​ម្លាំង​មានការ​ប្រុងប្រយ័ត្ន​ពី​សត្វ​ផ្សេងៗ​ក្នុង​បំពេញ​ការងារ​ទាំង​ពេល​យប់​និង​ថ្ងៃ និង​ត្រូវ​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំពោះមុខ​កម្លាំង​នគរបាល​ទាំងអស់​ចូលរួម​ជួយ​ច្រក​ដាក់​ដាក់​កា​រ៉ុង​ដើម្បី​ធ្វើ​ជា​ទំនប់​បិត​ទឹក និង​កម្លាំង​មួយ​ចំនួន យក​ម៉ាស៊ីន​មក​បូម ចេញ កុំឲ្យ​មាន​ការជន់​លិច​អាគារសិក្សា​នៃ​សាកលវិទ្យា​ល័យ​ជាតិ​មានជ័យ​កាន់តែខ្លាំង​ជាង​នេះ​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ថ្លែងអំណរគុណ និង​ជូនពរ​ដល់ លោក អ៊ុក ប៉ូ​លី​រ៉ា និង​លោកស្រី រក​ទទួលទាន​កាន់តែ​មាន​បាន និង សូម​ជួប​ប្រទះ​តែ​ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខ​: ពល​: កុំបី​ឃ្លាងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.