ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះសួសុខទុកនិងនាំយកអំណោយ ជូនកម្លាំងនគរបាលចុះជួយរំដោះទឹកជំនន់ និងច្រកដីដាក់ការ៉ុងបិតទឹកបញ្ជៀសការជន់លិច នៅសាកលវិទ្យាល័យជាតិមានជ័យ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះសួសុខទុកនិងនាំយកអំណោយ ជូនកម្លាំងនគរបាលចុះជួយរំដោះទឹកជំនន់ និងច្រកដីដាក់ការ៉ុងបិតទឹកបញ្ជៀសការជន់លិច នៅសាកលវិទ្យាល័យជាតិមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទយមានជ័យ: នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាអនុគណ:ទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងសប្បុរសជន អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងដែលឈរជើង ជួយបូមទឹកចេញ និងបិទទំនប់ នៅសាកលវិទ្យាល័យជាតិមានជ័យ ។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឧបត្ថម្ភទឹកសុទ្ធកម្ពុជា ចំនួន ៥០កេស និងថវិកា ១,០០០,០០០ រៀល (មួយលានរៀល) ឧបត្ថម្ភ វរសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុងមួយវរ២០មុឺនរៀល និងផែន ២០មុឺនរៀល និង លោក អ៊ុក ប៉ូលីរ៉ា នាយកធនាគារប្រៃសនីយ៍ និងលោកស្រី វរសេនីយ៍ត្រី ផេង ម៉ារីដា នាយផ្នែកនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានឧបត្ថម្ភ អង្ករ ២០គីឡូ ចំនួន ៣០ការ៉ុង ទឹកត្រី ១០យួរ ទឹកសុីអុីវ ១០យួរ ដើម្បីជួយដោះស្រាយបញ្ហាក្នុងការហូបចុក អំឡុងពេល ជួយទប់ទឹកកុំឱ្យហូរចូលនិងបូមទឹកចេញដែលកំពុងជន់លិចដោយជំនន់ទឹកភ្លៀងក្នុងបរិវេនសាកលវិទ្យាល័យជាតិមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានក្រើនរំលឹកដល់កងម្លាំងមានការប្រុងប្រយ័ត្នពីសត្វផ្សេងៗក្នុងបំពេញការងារទាំងពេលយប់និងថ្ងៃ និងត្រូវដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខកម្លាំងនគរបាលទាំងអស់ចូលរួមជួយច្រកដាក់ដាក់ការ៉ុងដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំងមួយចំនួន យកម៉ាស៊ីនមកបូម ចេញ កុំឲ្យមានការជន់លិចអាគារសិក្សានៃសាកលវិទ្យាល័យជាតិមានជ័យកាន់តែខ្លាំងជាងនេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ និងជូនពរដល់ លោក អ៊ុក ប៉ូលីរ៉ា និងលោកស្រី រកទទួលទានកាន់តែមានបាន និង សូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.