ខេត្តបន្ទាយមានជ័យ ÷នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យ ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់និងផ្តល់ជូនប្រជាពលរដ្ឋទឹកជំនន់ក្នុងខេត្ត។
ក្នុងនោះអំណោយរួមមាន មីចំនួន ២០០កេស ត្រីខ ៣០០យួរ ទឹកសុទ្ធវីតាល់ ៥០កេស ទឹកផ្លែឈើ ៥០កេស នំធុង ១៥កេស ទឹកស៊ីអ៊ីវ និងទឹកត្រី៥០ យួរ តង់មានជើងចំនួន ៦តង់ និងប៉ៅអ៊ីបត់ចំនួន ១០។
សូមជូនពរ លោក ប្រធានក្រុមហ៊ុន សហការី និងគ្រួសារជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕




