ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពីធីបុណ្យអុំទូក បណ្តែតប្រទីប រយៈពេល២ថ្ងៃ, ពលរដ្ឋច្រើនកុះករ ចូលរួមសប្បាយរីករាយ និងអបអរសាទរ!

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពីធីបុណ្យអុំទូក បណ្តែតប្រទីប រយៈពេល២ថ្ងៃ, ពលរដ្ឋច្រើនកុះករ ចូលរួមសប្បាយរីករាយ និងអបអរសាទរ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បាត់ដំបងបានរៀបចំពិធីអុំទូក បណ្តែតប្រទីប និងបុណ្យចេញព្រះវស្សា នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២នេះ ដោយ

មានការចូលរួមពីប្រជាពលរដ្ឋមកពីគ្រប់ទិសទី យ៉ាងច្រើនកុះករសប្បាយរីករាយ និងអបអរសាទរ មកមើលលេងកម្សាន្តសប្បាយរីករាយ ក្រោយខកខានរយៈពេល២ឆ្នាំកន្លងមក ដោយសារគ្រោះទឹកជំនន់និងដោយវិបត្តិជំងឺកូវីដ-១៩។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ អស់លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលក្រុង.ស្រុកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង និងគណៈប្រតិភូមកពីខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង,ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, និងខេត្តឧត្តមានជ័យ មន្រ្តីរាជការជាច្រើនរូបចូលរួមផងដែរ។

លោក សុខ លូ បានថ្លែងក្នុងឱកាសបើកការប្រណាំងទូកនេះថា ខេត្តបាត់ដំបង បានរៀបចំបុណ្យអុំទូក បណ្តែតប្រទីប ប្រពៃណីថ្នាក់ខេត្ត ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមតាំង ពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន គឺមានរយៈពេល ២០ឆ្នាំមកហើយ តែដោយសារខេត្តមានគ្រោះទឹកជំនន់ និងបញ្ហាកូវី១៩ ធ្វើឱ្យខកខានប្រារព្វពិធីនេះ រយៈពេល ២ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកហើយ នៅឆ្នាំ២០២២នេះ គឺជាលើកទី២១ហើយ ដែលខេត្ត បានដំណើរការប្រារព្វពិធីនេះឡើងវិញ។

លោក សុខ លូ បាមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីបនេះ ដើម្បីចូលរួមថែរក្សានូវប្រពៃណីជាតិដែលជាប់ទាក់ទង ទៅនឹងប្រវត្តិសាស្រ្តសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹក។
ទូកប្រណាំងដែលគណ:កម្មការបានរៀបចំប្រណាំងមានទូកចំនួន៣៥ទូក កីឡាករ កីឡាការនី សរុបចំនួន ១,២០៣នាក់ កីឡាករពេញសិទ្ធចំនួន ៥៩៥នាក់ កីឡាករបម្រុងមានចំនួន ៣០៨នាក់ ក្នុងនោះមានកីឡាការនីចំនួន ៦០នាក់។

លោក សុខ លូ បានបន្តថា ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំនេះដែរ រដ្ឋបាលខេត្ត ក៏បានរៀបចំការប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច ប្រគុំតន្រ្តីសម័យ និងបានរៀបចំតាំងពិព័រណ៍ លក់ផលិតផលជាច្រើនតូបផងដែរ។

នៅពេលព្រលប់ក៏មានកម្មវិធីបណ្តែតប្រទីបជាច្រើន ដោយសប្បាយរីករាយ និងដើរទស្សនាកម្មវិធីផ្សេងៗនៅពេលនាត្រីផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.