ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​សម្ពោធ​វេទិកា​អុំទូក មាត់ទន្លេ ស្ទឹង​សង្កែរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​សម្ពោធ​វេទិកា​អុំទូក មាត់ទន្លេ ស្ទឹង​សង្កែរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) :​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​អស្សុច ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​សម្ពោធ​វេទិកា​អុំទូក មាត់ទន្លេ ស្ទឹង​សង្កែរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការអបអរសាទរ និង​កោតសរសើរ​រដ្ឋបាលខេត្ត​បាត់ដំបង រួម​ទាំង​ក្រុម​ស្ថាបត្យក​រ វិស្វករ និង​កម្មករ កម្ម​ការ​នី ទាំងអស់​ដែល​បាន​ដឹកនាំ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការសាងសង់​វេទិកា​អុំទូក​នេះ​បាន​យ៉ាង​លឿន ប្រកបដោយ​គុណភាព និង​សោភ័ណ្ឌភាព​។​

​សម្ដេច​បាន​មានប្រសាសន៍ថា តាមរយៈ​វេទិកា​អុំទូក​ដ៏​ប្រណិត​នេះ និង​តាមរយៈ​កា​រៀបចំ​សោភ័ណ្ឌភាព​ស្ទឹង​សង្កែរ ព្រមទាំង​ស្ទឹង​សង្កែរ​សម្បូរ​ទឹក​ផង​នោះ ពិធី​ប្រណាំងទូក​ខេត្ត​បាត់ដំបង​នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​យ៉ាង​រីករាយ បង្កបង្កើត​បាន​បរិយាកាស​កាន់តែ​អធិកអធម​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ចូលរួម​កំសាន្ត​ក្នុង​ពេល​កូវី​ដ​-១៩ មាន​ភាព​ធូរស្រាល​។​

​សម្ដេច​បាន​មានប្រសាសន៍ថា កីឡា​ប្រណាំងទូក គឺជា​កីឡា​ប្រពៃណី ជា​កីឡា​មហាជន ប៉ុន្តែ​កីឡា​នេះ​បាន​សម្ដែង​ឱ្យឃើញ​ពី​ការរក្សា​ប្រពៃណី​ទំនៀម​ទំលាប់ ការរួម​សាមគ្គី​គ្នា​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ​ក៏​ជា​ការរួមចំណែក​លើ​កម្ពស់​វប្បធម៌​ជាតិ​។ សម្ដេច​បន្តថា រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ ជា​ប្រមុខ បាន​ជំរុញ​លើកស្ទួយ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​។​

​នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ក៏​បាន​ជម្រាបជូន​អង្គពិធី​អំពី​គម្រោង​សាងសង់​វិមានឯករាជ្យ ខេត្ត​បាត់ដំបង នាពេល​ខាងមុខ​នេះ​។ សម្ដេច​ក៏​បាន​មាន​ប្រសា​ន៍​ដែរ​ថា វិមានឯករាជ្យ រួម​នឹង​ការរៀបចំ​សំណង់ និង​សោភ័ណ្ឌភាព​នានា​ទៀត ខេត្ត​បាត់ដំបង នឹង​កាន់តែ​ទទួលបាន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែមទៀត​។​

​វេទិកា​អុំទូក​ថ្មី​មាន​បណ្តោយ ៣៦​ម៉ែត្រ ទទឹង ១៦​ម៉ែត្រ និង​កម្ពស់ ១៥,០៥​ម៉ែត្រ ដោយ​បាន​ចំណាយ​រយៈពេល​សិក្សា​ប្លង់​ចំនួន ៥​ខែ និង​រយៈពេល​នៃ​ការសាងសង់​ចំនួន ៤​ខែ បាន​ក្រុង​ពាលី​សាងសង់​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២២ និង​បាន​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ដោយ​បាន​ប្រើប្រាស់​នូវ​សសរ​គ្រឹះ​ចំនួន ៩៨​ដើម និង​បាន​ប្រើប្រាស់​នូវ​វិស្វករ​ជំនាញ​ចំនួន ៥​នាក់ និង​កម្លាំង​កម្មករ​ជា​មធ្យម​ចំនួន ៨០​នាក់ ដល់​ខ្ពស់បំផុត ១៣៤​នាក់ ។​

​វេទិកា​អុំទូក​ថ្មី ត្រូវបាន​រៀបចំ​ឡើង​តាម​លំនាំ​នៃ​ស្នាដៃ​ស្ថាបត្យកម្ម​ពី​រចនាបទ​សំណង់​វត្ត​អារាម​បុរាណ​ចាស់ៗ អគារ​សាលាខេត្ត​ចាស់ និង​អគារ​ព្រះរាជដំណាក់​ផែ ដែល​មាន​លក្ខណៈ​ពិសេស​នោះ​គឺ មាន​ដំបូល​កាកបាទ សញ្ញា​បូក​បួន​ទិស​ធំៗ និង​មាន​បង្ហាញ​នូវ​ហោជាង​យ៉ាង​ស្រស់​ឆើត​ឆាយ​។​

​ផ្នែក​ដំបូល ក្បឿងស្រកាលេញ​ត្រូវបាន​សិក្សា និង​យកមកប្រើ​នៅក្នុង​គម្រោង​វេទិកា​អុំទូក ដោយ​ក្បឿងស្រកាលេញ គឺជា​ក្បឿង​ខ្មែរ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​តាម​ដំបូលផ្ទះ ដំបូល​កុដិ ដំបូល​ព្រះវិហារ​ចំណាស់ៗ​ជាដើម​។ នៅ​ចំ​កណ្តាល​ដំបូល​មាន​ស្លាក​កសាង​ដ៏​ស្រស់ស្អាត ដែល​បាន​រចនា​ដោយ​មាន​ជើង​ទ​ម្រ និង​ស៊ុម​យ៉ាង​ល្អ​ប្រណិត​ដោយ​មាន​ឆ្លាក់​ជា​ឆ្នាំ​កសាង​នៅ​ខាងក្នុង​ផង​ដែរ ម្យ៉ាងទៀត​នៅ​ខាងលើ​ព្រំ​ដំបូល​វេទិកា មាន​រំលេច​នូវ​បង្គោល​ខ្លីៗ ឈរ​រកឹង​តំរៀប​គ្នា​តាម​បណ្តោយ និង​ទទឹង​ព្រំ​ដំបូល​ដែល​គេ​ហៅថា នាង​ច្រាល ជា​គ្រឿង​សិល្បៈ​លម្អរ​បស់​ខ្មែរ ដែល​បាន​បំពាក់​នៅ​តាម​ប្រាសាទ និង​វត្ត​អារាម​នានា​ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទ​បន្ទាយសម្រែ និង​ប្រាសាទបន្ទាយស្រី​ជាដើម និង​ខាងចុង​ដំបូល​នីមួយៗ​មាន​បំពាក់​ទៅដោយ ជ​ហ្វា ផងដែរ ។​

​ផ្នែក​ហោជាង​ខាងមុខ និង​ខាងក្រោយ ដំបូល​មុខដាច់​ដែល​ល​យមក​ខាងមុខ ភ្ជាប់​ជាមួយ​ហោ​ជាង និង​មាន​រចនា​ស្លាប​ហោជាង ដោយ​បំពាក់​ក្បាច់​ភ្ងីទេស​យ៉ាង​ស្រស់ស្អាត ជា​ការសិក្សា​ដោយ​យក​ទម្រង់​តាម​វត្ត​ឥន្ទ្រា​ធិបតី ឬ​វត្ត​សង្កែ ហើយ​នៅ​ខាងក្រោម​ហោជាង​មាន​ក្បាច់លម្អ​ដែល​ហៅថា កញ្ចាំង​ទ្រ​អង្គ ដែល​យក​ទម្រង់​តាម​វត្ត​ពិភិ​ទ្ធារា​ម​។ ផ្នែក​ហោជាង​សងខាង សម្រង់​ចេញមក​ពី​ការសិក្សា​ទម្រង់​វត្ត​សំរោង ដែល​មាន​ដំបូល​ហោជាង​ហក់​មក​ខាង​មុខ​ទ្រ​ដោយ​សសរ​ពីរ​ដើម និង​មាន​រំលេច​នៅ​ក្បាច់​ភ្ងីទេស ដោយ​នៅ​ខាងក្រោម​ហោជាង​មាន​ក្បាច់លម្អ​ដែល​ហៅថា កញ្ចាំង​ទ្រ​អង្គ ដូចគ្នា​នឹង​ហោជាង​ខាងមុខ ខាងក្រោយ​ផងដែរ​។​

​ផ្នែក​សសរ នៅ​ខាងលើ​ក្បាល​សសរ ត្រូវបាន​បំពាក់​ដោយ​ទម្រ​ទ្រេត ឬ​ជ​ន្ទ​ល់ ដែល​គេ​ហៅថា ដៃ​ស្នា ។ ដោយឡែក​នៅ​អម​ជាប់​តាម​បណ្តោយ​ក្បាលសសរ​ជុំវិញ​អគារ​ត្រូវបាន​រចនា និង​បំពាក់​ដោយ​ក្បាច់​ទម្រ​ជញ្ចាំង​។ ផ្នែក​បាំងសាច​ដោយសារ​អគារ​វេទិកា​អុំទូក​ខេត្ត ត្រូវបាន​រចនា​ដោយ​បើក​លំហ​ទូលាយ​ច្រើន​ដូចនេះ ក្រុម​ស្ថាបត្យករ បាន​បំពាក់​បាំងសាច​ខាងក្រៅ លម្អ​ដោយ​ជ្រី​កំណោ​ងកោង​ដើម្បី​កាត់បន្ថយ​កុំឱ្យ​មាន​ទឹកភ្លៀង​សាច​ចូល​ក្នុង​អគារ​។​

​ផ្នែក​បង្កាន់ដៃ សម្រាប់​បង្កាន់ដៃ​ត្រូវបាន​រចនា​ឱ្យ​មាន​នៅ​ជុំវិញ​អគារ ដែល​ជា​បង្គោល​បញ្ឈរ​ត្រង់ៗ ដែល​ហៅថា ជើង​ទាន ដោយ​ត្រូវ​បាន​សិក្សា​ទម្រង់​តាម​ជើងទាន​អគារ​សាលាខេត្ត​ចាស់ ដោយ​មាន​ការបន្ថែម​ផ្នែក​ខាងលើ និង​ខាងក្រោម​ខ្លះ​ដើម្បី​ឱ្យ​សមាមាត្រ​ជាមួយ​អគារ​វេទិកា ។ ផ្នែក​ខាង​មុខ ច្រកចូល​ធំ​ខាងមុខ មាន​រូបសំណាក​តោ​ធំៗ​ចំនួន ២ ធ្វើ​ពី​ថ្មភ្នំ​ធម្មជាតិ​អម​សងខាង ដែល​ត្រូវបាន​សិក្សា និង​យក​លំនាំ​ពី​តោ​នៅមុខ​ស្ពានថ្ម​ចាស់ ដែល​ជា​ស្ពាន​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩១៦ នៅ​ខាង​មុខ​អគារ​សាលាខេត្ត​ចាស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.