ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​ឯកឧត្តម ហ៊ុន ម៉ា​នី នាំយក​អាវ​វ​ងា​ជា​អំណោយ សម្តេច​តេជោ និង​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ប្រគល់ជូន​ដល់​កងទ័ព​នៅ​យោធភូមិភាគ​ទី​៥

​ឯកឧត្តម ហ៊ុន ម៉ា​នី នាំយក​អាវ​វ​ងា​ជា​អំណោយ សម្តេច​តេជោ និង​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ប្រគល់ជូន​ដល់​កងទ័ព​នៅ​យោធភូមិភាគ​ទី​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចែក​អាវ​រងា​ជូន​កងកម្លាំងប្រដាប់អាវុធ គ្រប់​អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៥ នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើជើង​លេខ​៥១ ស្ថិតក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ក្នុង​ពិធី​ប្រគល់​អំណោយ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន អគ្គមេបញ្ជាកា​រង​កង​យោធពលខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាកា​រង និង​ជា​នាយសេនាធិការ យោធភូមិភាគ​ទី​៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​។

​កាយវិកា​ដ៏​ប្រពៃ​នា​ព្រឹក​នេះ បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ និង​ការដឹង​ពី​សុខទុក្ខ​កងទ័ព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ទាល់​ដែល​សម្តេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់ និង​ខ្វាយខ្វល់​ពី​សុខទុក្ខ​កងទ័ព និង​កងកម្លាំង​ជួរ​មុខ​ទាំងអស់ ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី និង​ប្រជាពលរដ្ឋ​។ សូមជម្រាបថា មុន​នឹង​រដូវរងា​ធ្លាក់​ខ្យល់​ចូលមក​ដល់ សម្តេច​ទាំង​ទ្វេ​បានរៀបចំ​ចាត់ចែង​បែងចែក​សម្ភារៈ​ទៅតាម​ទិស​ទុក​ជូន​កងទ័ព និង​បាន​ចាត់​ឯកឧត្តម ហ៊ុន ម៉ា​នី ជា​តំណាង​ដើម្បី​ចុះ​ចែក​ជូន​ផ្ទាល់ និង​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ទៅ​ដល់​បងប្អូន​កងកម្លាំង​គ្រប់​អង្គភាព​។

​សូមបញ្ជាក់​ថា ក្រៅពី​អំណោយ​ជា​អាវ​រងា ឯកឧត្តម​ក៏បាន​នាំមក​នូវ​សម្ភារៈ និង​គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ​មានដូចជា​៖ អង្ករ ២០០ គ​ក មី ១៤ កេស ត្រីខកំប៉ុង ៥ កេស ទឹកដោះគោ ១០ កេស ទឹកត្រី ៣ កេស ប៊ីចេង ១៦ កញ្ចប់ ទឹក​សុទ្ធ ៥០ កេស និង​ម៉ាស ១៥ កេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.