ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

លោក​វរសេនីយ៍ឯក មាស ធួ​ក អធិការនគរបាល​ស្រុក​រំដួល អញ្ជើញ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង​នាយ នាយរង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កែ​

លោក​វរសេនីយ៍ឯក មាស ធួ​ក អធិការនគរបាល​ស្រុក​រំដួល អញ្ជើញ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង​នាយ នាយរង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ដ​ស្វាយរៀង ៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២ កើត ខែ​អស្សុជ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​សង្កែ បាន​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង​នាយ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កែ ដោយ​លោក​អនុសេនីយ៍ឯក ស្រី សំអុល ជំនួស លោក​វរសេនីយ៍ត្រី សៅ ពន្លក ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​មក​បម្រើ​ការងា​រ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​លោក​អនុសេនីយ៍ទោ ជិន សុ​ធន់ ជា​នាយរង​ប៉ុស្ដិ៍ ក្រោម​អធិបតីភាព លោក​វរសេនីយ៍ឯក មាស ធួ​ក អធិការនគរបាល​ស្រុក តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ។​

​ក្នុង​ពិធី​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អធិការរង នគរបាល​ស្រុក លោក​ក្រុមប្រឹក្សាឃុំ លោក​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១០ ព្រមទាំង​បងប្អូន​ប្រជា​ការពារ​ផងដែរ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ​លោក​វរសេនីយ៍ឯក មាស ធួ​ក អធិការនគរបាល​ស្រុក​រំដួល បាន​ផ្ដាំផ្ញើរ ដល់​លោកនាយ​ប៉ុស្ដិ៍​នគរបាល​ដែល​ទទួលបាន​ដំណែង​ថ្មី​នេះ នូវ​ចំណុច​សំខាន់ៗ​ដូចជា​៖
​លោកនាយ​ប៉ុស្ដិ៍​ដែល​ទេីប​ចូលកាន់​មុខ​តំណែង​ថ្មី ត្រូវ​មាន​ការគិតគូរ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្ដល់​សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​។​
​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.