ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ឧត្តម​សិក្សា​ស្រាវជ្រាវន​វា​នុវត្តន៍ នៃ​ប្រទេស​ថៃ ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ឧត្តម​សិក្សា​ស្រាវជ្រាវន​វា​នុវត្តន៍ នៃ​ប្រទេស​ថៃ ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែតុលា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អនេក ឡៅ​ថាំ​ម៉ា​តាស់ (Anek Laothamatas) រដ្ឋមន្ត្រី​ឧត្តមសិក្សា​វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍ នៃ​ព្រះរាជាណាចក្រ​ថៃ ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម Anek Laothamatas បាន​គោរព​ថ្លែង​អរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម និង​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ និង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ថៃ ជូន​ចំពោះ​សម្ដេច​តេជោ​។ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោថា​គោលបំណ​ង​របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ ទី​១)​គោរព​សូម​ផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស នៅ​សាកលវិទ្យាល័យ​ល្បីៗ​របស់​ព្រះរាជាណាចក្រ​ថៃ​។ ទី​២)​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​អ្នក​ស្រាវជ្រាវ វិទ្យាសាស្ត្រ​កម្ពុជា ទៅ​ចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ លើ​វិស័យ​ជាច្រើន រួម​ទាំង​វិស័យ​តារា​សាស្ត្រ វិស័យ​ជីវសាស្ត្រ វិស័យ​អាហារ​សាស្ត្រ និង​វិស័យ​ដទៃទៀត​។ និង​ទី​៣) សូម​គោរព​ជូន​នូវ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សុខាភិបាល ជាពិសេស​លើ​ជំនាញ​ឯកទេស​។ លើសពីនេះទៅទៀត ឯកឧត្តម​ក៏បាន​គោរព​អញ្ជើញ​ប្រតិភូ​កម្ពុជា ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​វិស័យ​ដែល​អាច​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ថៃ ជាពិសេស​លើ​វិស័យ​អប់រំ​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Anek Laothamatas ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ នៃ​ព្រះរាជាណាចក្រ​ថៃ​ចំពោះ​សម្ដេច ។​សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ផងដែរ ចំពោះ​ការផ្ដល់​អាហារូបករណ៍ ការផ្ដល់​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​វិស័យ​សុខាភិបាល ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា កម្ពុជា​ត្រូវការ និស្សិត​ទៅ​សិក្សា​លើ​ជំនាញ​នោះ លើ​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត រួម​ទាំង​ការស្រាវជ្រាវ​ផងដែរ​។ ក្នុងន័យនេះ សម្ដេច​តេ​ជោបាន​ស្នើសុំ​ឲ្យមាន​ការពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ល្អ និង​កាន់តែ​ស៊ីជម្រៅ​។ ជាមួយគ្នា​នោះ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រគល់​ជូន​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និង​នវានុវត្តន៍ ទៅធ្វើ​ទស្សនកិច្ច​សិក្សា​តាម​ការអញ្ជើញ​របស់​ឯកឧត្តម Anek Laothamatas ផងដែរ​។

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ​ផង​ដែរ​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​សំដែង​នៅ​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការបាញ់ប្រហារ​នៅ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ​។ សម្ដេច​តេជោ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​ចូលរួម​សម្ដែង​នូវ​ការសោកស្ដាយ​ជា​ទីបំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.