ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អភិបាលរងខេត្តស្វាយរៀងស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ភូមិឃុំមានសុវត្ថិភាព!

អភិបាលរងខេត្តស្វាយរៀងស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ភូមិឃុំមានសុវត្ថិភាព!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង) ៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តស្វាយរៀងបានស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀង ជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាព។

ការស្នើបែបនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ។

លោកម៉ែន អេង  បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានត្រូវចូលរួមជាកែវភ្នែកយុត្តិធម៌តាមរយៈការផ្សព្វផ្សាយនូវ ព័ត៌មានពិតតាមទិសស្លោក “កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការណ៍ពិត” ហើយការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិគឺមានតម្លៃពង្រឹងបាននូវស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើងនោះឡើយ  ព្រោះយើងទាំងអស់គ្នាជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុងសង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងដែលបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង។

ទន្នឹមនឹងនេះដែរ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា យើងត្រូវចងចាំ «ពាក្យអរគុណសន្តិភាព» នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ ក្នុងនោះវិស័យសារព័ត៌មានក៏មានភាពពេញលេញ អ្នកសារព័ត៌មានមានសិទ្ធិសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជននិងបានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផលិតព័ត៌មានដែលច្បាស់ការណ៍និងទុកចិត្តបាន ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។

លោកកែវ ចាន់លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងក៏បានជំរុញដល់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត ច្បាស់លាស់ តាមទិសស្លោក”ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន” ហើយជៀសវាងការផ្សព្វផ្សាយព័ត៌មានបែបញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្រង់ប្រភពឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកជាការបាន។

ជាមួយគ្នានេះលោកកែវ ចាន់លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដែលបានជួបសំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់ និងផ្ដល់អនុសាសន៍ល្អៗផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.