ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អបអរសាទរទិវាទេសចរណ៍ពិភពលោក(ក្រោមប្រធានបទការគិតគូរឡើងវិញពីទេសចរណ៍Rethinking TOurism!

អបអរសាទរទិវាទេសចរណ៍ពិភពលោក(ក្រោមប្រធានបទការគិតគូរឡើងវិញពីទេសចរណ៍Rethinking TOurism!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិត មានរៀបចំកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍ Rethinking Tourism”។
កម្មវិធីនេះប្រារពឡើងនៅក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ក្រោមអធិបតីភាពរបស់ លោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមផងដែរ ពីលោកប្រធាន អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងនិងសហការី លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក លោកស្រីអភិបាលរងក្រុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការសាលាក្រុង តំណាងអគ្គិសនីបាវិត និងជីភូ លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់បាវិត និងមេភូមិ តំណាងក្រុមហ៊ុនប្រមូលសំរាម ហាយប៊្រីដហ្គាប៊ែឆ ប្អូនៗសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិត ប្រមាណ ៣៧០នាក់។លោក សុខា រាមអភិបាលរងខេត្តស្វាយរៀង សំដែងការកោតសរសើរទៅដល់អាជ្ញាធរ ក្រុងបាវិត និងក្រុមហ៊ុន ហាយប៊្រីដហា្គប៊ែន ដែលបានខិតខំបំពេញការងារបានល្អការ កែលំអរ នូវសោភណ្ឌ័ភាព រួមទាំងសម្អាតអនាម័យ បរិស្ថានបានល្អប្រសើ នៅទឹកដីក្រុងបាវិត ឲមាន ទេសភាពល្អ ទាក់ទាញភ្ញៀវជាតិអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់នៃទឹកដីខេត្តស្វាយរៀងមានកោតសរសើរ។លោកអភិបាលរងបានអំពាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគ្នាក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថានឲបានល្អគ្រប់ទីកន្លែងដើម្បីលើកកំពស់សោភ័ណ្ឌភាពបរិស្ថានប្រទេសកម្ពុជាជាប្រទេស ដែលចង់រស់នៅ ជាប្រទេសយើងដែល មានជាតិអន្តរជាតិដែលចូលចិត្តមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងនាមឯកឧត្តមអភិបាលរងខេត្តសូមអំពាវទៅដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងម្លាំងប្រដាប់អាវុធបងប្អូនប្រជាពលរដ្ឋក៍ដូច ក្មួយៗកម្មកកម្មការនីរោងចក្រ សូមមេតាចូលរួម ថែរក្សាអនាម័យ ទាំងអស់គ្នាដើម្បីឲក្រុងបាវិតជាទីដែលមានសោភ័ណ្ឌភាពស្រស់បំព្រង ជាទីក្រុងដែលចង់រស់នៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.