ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ១១២ គ្រួសារ មក​ពី​សង្កាត់​ចំនួន​៤ ក្រុង​សិរីសោភ័ណ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ១១២ គ្រួសារ មក​ពី​សង្កាត់​ចំនួន​៤ ក្រុង​សិរីសោភ័ណ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​អស្សុជ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ អមដំណើរ និង ការពារ​សុវត្ថិភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿញញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព និង​នាំយក​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ចែកជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​និង​កំពុង​ស្នាក់នៅ​ទីទួល​សុវត្ថិភាព ចំនួន​១១២​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ មក​ពី​សង្កាត់​ព្រះ​ព​ន្លា ចំនួន​៩៩​គ្រួសារ សង្កាត់​ភ្នៀ​ត ចំនួន ១០​គ្រួសារ សង្កាត់​អូរ​បំបិល ចំនួន ១​គ្រួសារ និង​សង្កាត់​កោះ​ពង​សាត់​ចំនួន ២​គ្រួសារ ។​

​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ មក​ទីទួល​សុវត្ថិភាព ចំនួន ១១២ គ្រួសារ ក្នុង​០១​គ្រួសារ​ទទួលបាន​ឃី​ត​១​កញ្ចប់​
១.​អង្ករ​១០​គីឡូក្រាម​
២-​មី​១​កេស
៣-​ត្រីខ ៥​កំប៉ុង​
៤-​ទឹកស៊ីអ៊ីវ ៣​ដប​
៥-​ទឹកត្រី​៣​ដប​
៦-​ធូប​មូស​៥​ប្រអប់​
៧-​សារុង​១
៨-​មុង​១
៩-​ទឹក​សុទ្ឋ ៣​ដប​
១០-​សាប៊ូ​ដុស​ខ្លួន​២​ដុំ
១១-​ថ្នាំពេទ្យ​(​ប៉ា​រ៉ា​+​បេតា​ឌីន​)១​កញ្ចប់ ១២-​ថវិកា​២​ម៉ឺន​រៀល
១៣-​ឧបត្ថម្ភ​កំលាំង​នគរបាល ៥០​ម៉ឺន​រៀល
១៤-​ឧបត្ថម្ភ​កំលាំង​អាវុធហត្ថ ៥០​ម៉ឺន​រៀល
១៥-​ឧបត្ថម្ភ​ប្រជា​ការពារ​៥០​ម៉ឺន​រៀល ១៦-​ឧបត្ថម្ភ​ក្រុមគ្រូពេទ្យ ៥០​ម៉ឺន​រៀល ១៧-​ឧបត្ថម្ភ​កំលាំង​យោធា​៥០​ម៉ឺន​រៀល
១៧-​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិក​ស្លាប់​ដោយ​ទឹក​ជំ​នន​ចំនួន​០១ គ្រួសារ ថវិកា​៥០​ម៉ឺន​រៀល​
១៨-​ឧបត្ថម​មេឃុំ​មាន​ជំងឺ ៥០​មុឺន​រៀល
១៩-​ជូន​ថវិកា ក្មេងៗ ម្នាក់ ១​មុឺន​រៀល​ផង​ដែរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ និង ជំនាញ​ពាក់​ពន្ធ័ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ក្នុង​ជួយសង្គ្រោះ​មនុស្ស និង​ត្រូវ​រក​គ្រប់​មធ្យោបាយ​រំដោះ​ទឹក​នៅ​តំបន់​ជន់​លិច​ខ្លាំង​ជូន​ពលរដ្ឋ និង​បញ្ចៀស​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នានា តាម​ដែល​អាច​ធ្វើបាន​។ ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ណែនាំ និង​ហាមប្រាម​កូនចៅ​កុំឲ្យ​លែងទឹក ព្រោះ​ពេល​នេះ​ទឹក​កំពុង​ជន់​ខ្លាំង​អាច​នាំឲ្យ មាន​គ្រោះថ្នាក់​ដល់​ជីវិត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.