ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ថ្មី​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ឆ្នាំង​, លោក ឈាង ច​ន្ធី ជំនួស​លោក ថោង ចំរើន

​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ថ្មី​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ឆ្នាំង​, លោក ឈាង ច​ន្ធី ជំនួស​លោក ថោង ចំរើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ លោក វង សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​លោក ឈាង ច​ន្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពង់ឆ្នាំង ជំនួស​លោក ថោង ចំរើន ដែល​បាន​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​វិញ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ជំរុញ​ថា ប្រធាន​មន្ទីរ​ត្រូវ​អនុវត្ត​ការងារ​ឲ្យចំ​គោលដៅ​របស់​ក្រសួង ពិសេស​ធ្វើ​ជា​សេនាធិការ​ឲ្យ​ខេត្ត ដោយ​ត្រូវ​សហ​ការធ្វើការងារ​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក ភូមិ ឃុំ និង​មន្ទីរ​ពាក់ព័ន្ធ​នានា ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យចំ​គោលដៅ របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ថ្នាក់ដឹកនាំ​មន្ទីរ​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ មាន​ការសហការ​ល្អ​ជា​មួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ព្រោះ​កាលណា​មាន​ទំនាក់ទំនង​ល្អ​ហើយ​នោះ រាល់​ការងារ​អ្វីៗ នឹង​ធ្វើ​ទៅ​ទទួល​បាន​ជោគជ័យ​។​

​លោក​បន្ថែម​ដែរ​ថា សម្ដេច​តេជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​គិតគូរ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។ ជាក់ស្ដែង​ការរក​វ៉ាក់សាំង​កូវី​ដ​១៩ របស់​សម្តេច ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ដោយ​មិន​រើសអើង​ពូជសាសន៍ ដែល​ទោះបី​ប្រទេស​អ្នកមាន​ក៏​ធ្វើ​មិន​បាន​ដូច​សម្ដេច​ដែរ និង​ការផ្ដល់ជូន​ថវិកា​ជួយ​ដល់​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ និង​បើក​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​១៩​។​

​លោក​រដ្ឋមន្ត្រី​បន្តថា នេះ​គឺជា​គោល​នយោបាយ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​រីក​ច ម្រើ​ន​លើ​គ្រប់​វិស័យ នៅ​ក្រោម​ម្លប់​សន្តិភាព​។​

​នៅក្នុង​ពិធី​នេះ​ដែរ​លោក ឈាង ច​ន្ធី បាន​ធ្វើ​ការប្តេជ្ញាចិត្តថា នឹង​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ស្មោះត្រង់​ចំពោះ​តួនាទី​ភារកិច្ច ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន ដោយ​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ រាល់​បទពិសោធន៍​ល្អៗ ដើម្បី​បង្កើន​សមត្ថភាព​បង្កើន​ចំណេះដឹង គ្រប់គ្រង​ដឹកនាំ​ការងារ ក្នុង​អង្គភាព​ប្រកប​ដោយ​វិជ្ជាជីវៈ មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.