ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​រំដោះ​បាន​ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ចិន​ពាក់ព័ន្ធ​ករណី​ឃុំឃាំង​និង​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទារប្រាក់​

សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​រំដោះ​បាន​ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ចិន​ពាក់ព័ន្ធ​ករណី​ឃុំឃាំង​និង​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទារប្រាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ស្វាយរៀង ៖ បើតាម​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២២​នេះ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​មាន​ឈ្មោះ វ័ង ស៊ី តុង អាយុ​៣៩​ឆ្នាំ​មាន​ទីលំនៅ​ទីក្រុង​ណេ​មុង​គួ ប្រទេស​ចិន​ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣​ខែតុលា​ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះល្វែង ស្ថិតក្នុង​ភូមិ​តា​បិប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​លី ហ្ស៊ា​ន ភេទ​ស្រី ជនជាតិ​ចិន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ឈុង​ឈី​ង ប្រទេស​ចិន​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​រងគ្រោះ​បាន​បំភ្លឺថា កាលពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០២២ មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់​បាន​ចាប់​រូប​ខ្លួន​យក​មក​ឃុំ ហើយ​គំរាម​ឱ្យ​ទូរស័ព្ទ​ទៅ​ផ្ទះ​ដើម្បី​ឱ្យ​វេរ​លុយ ចំនួន​៨០០០​ដុល្លារ​ទើប​ឱ្យ​រួច​ខ្លួន​។​

​បន្ទាប់ពី​បាន​ចម្លើយ​ហើយ សមត្ថកិច្ច​បាន​ដាក់​កម្លាំង​នៅ​ទីតាំង​នោះ​ដើម្បី​ឃ្លាំ​មើល​មុខសញ្ញា​រហូតដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល​ទើប​ឃើញ​ជនសង្ស័យ​បើករថយន្ត​០១​គ្រឿង​ជិះ​ចូល​ទីតាំង​នោះ​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​រួម​ទាំង​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នុំពេញ​2AJ-៣៣៨៩ មក​សាកសួរ​។​

​ជនសង្ស័យ​ឈ្មោះ វ័ង ស៊ី​តុង បាន​ឆ្លើយ​ដោះសា​ថា ខ្លួន​បាន​ស្គាល់​នារី​រងគ្រោះ​តាមរយៈ​ការ​លេងល្បែង​ជាមួយគ្នា ហើយ​បាន​ធ្វើ​ការបដិសេធ​មិន​បាន​ចាប់​ឃុំ​នោះ​ទេ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បន្ត​តាមច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.