ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​តូប​របស់​អាជីវក​ជិត​២០​តូប​ដែល​សង់​លក់​នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ដែល​ធ្វើអោយប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​នោះ​ត្រូវបាន​រុះរើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ ក្រុម​គណៈកម្មការ​ចម្រុះ  ដឹកនាំ​ដោយ​លោក ទូច មុនី អភិបាលរងក្រុង​ប៉ោយ​ប៉ែត សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ណែនាំ ឲ្យ​ក្រុមអាជីវករ​រុះរើ​តូប​ជា​កំហិត​បើ​ពុំ​ដូច្នោះ​ទេ​និង​ចាត់វិធានការ ។​សូម​ជំរាប​ដែរ​ថា ៖ ការដែល​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បញ្ជា​ឲ្យ​ក្រុម​អាជីវករ​រុះរើ​តូប​ទាំងនោះ បន្ទាប់ពី​មាន​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​ឲ្យ​រុះរើ​តូប​ក្នុង​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់មក​ក្រុមអាជីវករ​បាន​ធ្វើការ​រុះរើ ប៉ុន្តែ​ដោយសារ​តូប​អ្នកមាន​៤​តូប​ជាប់​និង​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​នៃ​ច្រកទ្វារ​មិន​ព្រម​រុះរើ​ដូច​ពួកគាត់ៗ ក៏​នាំគ្នា​ជញ្ជូន​អីវ៉ាន់​មក​លក់​វិញ​ស្ទើរ​គ្រប់​គ្នា​តែ​ម្តង​ទៅ ។​

​ជុំវិញ​បញ្ហា​រុះរើ​តូប​ខាងលើ​នេះ​ដែរ​លោក ទូច មុន្នី អភិបាលរងក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍ថា ៖ ដោយយោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ចំពោះ​បញ្ហា​តូប​ដែល​លក់ដូរ​នៅ​ទីតាំង​នេះ​គឺ​ទុក​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ដោយ​ខ្លូន​ឯង​តែ​រហូត​មកដល់​ថ្ងៃទី​៦​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​ពួកគាត់​មិន​បាន​រុះរើ​តាម​ការកំណត់​របស់​រដ្ឋបាល​ខេត្ត​នោះ​ឡើយ​ទើប​ក្រុម​គណៈកម្មការ​ចុះមក​ផ្ទាល់​ឲ្យ​រុះរើ​តែម្តង ។​

​គួរ​បញ្ជាក់ដែរថា ៖ នៅ​ចំណុច​ខាងលើ​នេះ​នា​ពេលកន្លងមក​គឺ​នៅមុន​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ចេញ​សេចក្ដីជូនដំណឹង​នោះ​ក្រុមអាជីវករ​បាន​ដាក់តាំង​លក់​ទំនិញ​ដែល​មាន​ដូចជា​៖​ខោ អាវ ស្រា បារី ។​ល​។ បាន​ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ សោ​ភណ្ឌ័​ភាព បរិស្ថាន​គ្មាន​អនាម័យ ពិសេស ការកកស្ទះ​ចរាច​រណ៍​តែម្តង ទាំងនេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​ទេសចរណ៍​នៅក្នុង​ទឹកដី​កម្ពុជា ៕

 

img20170907r1 (7) img20170907r1 (8) img20170907r1 (9)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.